ជនបរទេស​ដេកស្លាប់ ផ្ទះសំណាក់​យីហោ​គី​យ៉ុ

888
ចែករម្លែក

ដោយ​: សាវ​រក្ស / ភ្នំពេញ​: ព្រឹក​ថ្ងៃទី​២០ ខែមេសា ឆ្នាំ​២០១៨ មាន​ករណី​ជនបរទេស​ដេកស្លាប់ នៅ​ចំណុច​ផ្ទះសំណាក់​យីហោ​គី​យ៉ុ ដែលមាន​ទីតាំង​នៅផ្ទះ​លេខ​៤៥៩ABEo ផ្លូវ​៣១០ ក្រុម​៤៣ ភូមិ​៥ សង្កាត់​អូឡាំពិក ខណ្ឌចំការមន​។​

​តាម​សេចក្តីរាយការណ៍​ថា ជនរងគ្រោះ​ឈ្មោះ Chsgnon Ross Westcott ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជា​ជនជាតិ​អាមេរិក​។​

​បច្ចុប្បន្នកម្លាំង​សមត្ថកិច្ច​ជំនាញ កំពុង​ធ្វើ​កោសល្យ​ពិច័យ​៕ ល​