ជនបរទេស​ធ្វើអត្តឃាត​ចងក​សម្លាប់​​​​​ខ្លួន​ដោយ​មិនដឹង​មូលហេតុ ស្រុក​ចិត្រ​បុរី

935
ចែករម្លែក

ដោយ​:​សេង​ឃួន​/​ក្រចេះ ៖ ប្រជាពលរដ្ឋ​ប្រទះឃើញ​សព​ជនបរទេស​ម្នាក់​ធ្វើអត្តឃាត​ចងក នៅ​ស្ពាន​ព្រែក​តា​ថឹ​ង ភូមិ​ព្រែ​កតា​ថឹ​ង ឃុំ​បុស​លាវ ស្រុក​ចិត្រ​បុ រី​ខេត្តក្រចេះ​កាលពី​ព្រឹក​ថ្ងៃទី​២២ ខែកក្កដា​ឆ្នាំ​២០១៩​នេះ​។​

​មន្ត្រីនគរបាល​មូលដ្ឋាន​ស្រុក​ចិត្រ​បុរី​បាន​ប្រាប់​ឲ្យ​ដឹងថា ជនរងគ្រោះ​មានឈ្មោះ​(DALLA VERDE JUAN PABLO) ហៅ​ខាងក្រៅ​ប៉ាប់​ឡូ ភេទ​ប្រុស ៤៤​ឆ្នាំ ជា​ជនជាតិ​អា​ហ្ស​ង់​ទីន មុខរបរ​ជា​គ្រូបង្រៀន​ស្ម័គ្រចិត្ត ស្នាក់នៅ​បណ្តោះអាសន្ន​នៅ​ផ្ទះជួល​របស់លោក ហែម ភក្តិ ស្ថិត​ក្នុងភូមិ ស្រែ​ស្តៅ សង្កាត់​អូរឫស្សី​ក្រុង​ក្រចេះ​ខេត្តក្រចេះ​។​

​ដោយឡែក​ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​ក​ន្លែ​ង​កើតហេតុ​បាន​ឲ្យ​ដឹងថា ជនបរទេស​ម្នាក់នេះ ពួកគាត់​តែងតែ​ឃើញ​បុរស​រូបនេះ​ជិះ​កង់ ឆ្លងកាត់​ស្ពាន​នេះ រៀងរាល់ថ្ងៃ​ជូន​ពេល​ល្ងាច ជូន​ពេលព្រឹក តែ​ព្រឹក​មិញ​នេះ​ត្រូវបាន​គេ​ប្រទះឃើញ​សាកសព​ចងក​សម្លាប់ខ្លួន​និង​នៅក្រោម​ស្ពាន ដោយ​ទុក​កង់​ចោល​នៅលើ​ស្ពាន​។​

​មន្ត្រីនគរបាល​រូប​នោះបាន​បញ្ជាក់ថា​ក្រោយ ពី​ជំនាញ​ធ្វើការ​ត្រួ​ពិនិត្យ​រួចរាល់​ក៏​បាបៗ​ន​ប្រគល់​សាកសព​ជន​រង​ខាងលើ ​ទៅ​ឲ​ខាង​មន្ទី​ពេទ្យ​បង្អែក​ខេត្តក្រចេះ​មិនទាន់​បានធ្វើ​កោសល្យវិច័យ​នៅឡើយ​ទេ ដោយ​រង់ចាំ​បទបញ្ជា​លោក​ព្រះរាជ​អាជ្ញា។

​មន្ត្រីនគរបាល​ជំនាញ​ខេត្ត​បាន​សន្និដ្ឋាន​ជាបឋម​ថា ​ករណីនេះ​ធ្វើអត្តឃាត​ចងក ជា​ករណី​ចងក​សម្លាប់​ខ្លួនឯង មិន​ជាប់​ពាក់​ពន្ធ​និង​ករណី​ឃាតកម្ម​នោះទេ​៕B/