ជនបរទេស​ម្នាក់​ជិះ​ម៉ូតូ​ដួល​ស្លាប់​ដោយ​ខ្លួនឯង​

1271

(​កំពត​)៖ ភាព​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​កាលពី​ព្រលឹម​ស្រាងៗ ថ្ងៃទី​៣ ខែធ្នូ ឆ្នាំ​២០១៧ បន្ទាប់ពី​អ្នកដំណើរ​ប្រទះឃើញ​ជនបរទេស​ម្នាក់​ដេកស្លាប់ ក្បែរ​ម៉ូតូ ដោយមាន​ស្លាកស្នាម​របួស​ផង​នោះ​។ ហេតុការណ៍​នេះ បានកើត​ឡើ​ត​ក្នុង​ទឹកដី​ភូមិ​១​ឧសភា សង្កាត់​កំពង់​កណ្តាល ក្រុង​កំពត ខេត្តកំពត​។​

​សមត្ថកិច្ច​បាន​ប្រាប់​ឱ្យដឹងថា ជនរងគ្រោះ​ជា​ជនជាតិ​បារាំង អាយុ ២៩​ឆ្នាំ​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា តាម​ការធ្វើ​កោសល្យវិច័យ​យ៉ាង​ល្អិតល្អន់​ឃើញថា ជនជាតិ​បារាំង​ម្នាក់នេះ បាន​ជិះ​ម៉ូតូ​ដួល​បោក​ក្បាល​ស្លាប់​ដោយ​ខ្លួនឯង ខណៈដែល​ផ្លូវ​មួយ​ខ្សែ​នេះ មាន​ភាពស្ងប់ស្ងាត់​ពុំមាន​អ្នកណា​ធ្វើដំណើរ​ឆ្លងកាត់ នា​អំឡុងពេល​រំលងអធ្រាត្រ​នោះ​៕L ដោយ​៖ បូកគោ​