ជនបរទេស​ម្នាក់​ស្លាប់​ដោយសារ​គាំងបេះដូង​

795
ចែករម្លែក

ដោយ​: បូកគោ / កែប​: ភាព​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​កាលពី​ល្ងាច​ថ្ងៃទី​១៧ ខែសីហា ឆ្នាំ​២០១៨ បន្ទាប់ពី​អ្នកភូមិ​ប្រទះឃើញ​ជនបរទេស​ម្នាក់​ស្លាប់​ក្នុង​ផ្ទះជួល​មួយកន្លែង​ស្ថិតនៅ​ភូមិ​ថ្មី សង្កាត់​ព្រៃធំ ក្រុងកែប​ដែល​តម្រូវឱ្យ​សមត្ថកិច្ច​ចុះ​ដល់​គោលដៅ​ផ្សេងៗ​។ ជា​លទ្ធផល ជំនាញ​សន្និដ្ឋានថា​ការបាត់​បង់ជីវិត​រប​ស់ជន​បរទេស​ម្នាក់នេះ​បណ្តាលមកពី​ជំងឺ​គាំង​បះ​ដូង​។​

​តាម​ការ​ប្រាប់​ឱ្យដឹងពី​សមត្ថកិច្ច​ថា​ជនរងគ្រោះ​ក្នុង​ហេតុការណ៍​ខាងលើ​ឈ្មោះ Echternacht Friedrich Wilhelm អាយុ ៥១​ឆ្នាំ ជនជាតិ​អាឡឺម៉ង់ ជា​អ្នកទេសចរ កាន់​លិខិតឆ្លងដែន​លេខ C2UK33NHID6709246M2802149​។ ប្រភព​ដដែល​បាន​រៀបរាប់ថា​ជនបរទេស​ដែល​បាត់​បង់ជីវិត​រូបនេះ​ទើបតែ​មក​ជួល​ផ្ទះ​របស់​ឈ្មោះ​យ៉ាវ ពេន កាលពី​រសៀល​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០១៨​។ លុះដល់​ល្ងាច​ថ្ងៃទី​១៧ ខែសីហា ដោយសារ​ឃើញ​ស្ថានភាព​ផ្ទះ​ហាក់​មាន​ភាពស្ងប់ស្ងាត់ ម្ចាស់ផ្ទះ​ក៏​ចូលទៅ​អឺត​មើល ស្រាប់តែ​ឃើញ​បុរស​រូបនោះ​ដេកស្លាប់ ទើប​ប្រញាប់ប្រញាល់​រាយការណ៍​ប្រាប់​សមត្ថកិច្ច ឱ្យ​ចុះមក​ពិនិត្យមើល​ភ្លាមៗ​។

​សមត្ថកិច្ច​បាន​បន្តថា​ផ្អែក​តាម​ការធ្វើ​កោសល្យ​ពិច័យ​ដោយ​ល្អិតល្អន់ តាម​ជំនាញ​ឃើញថា ការ​នេះ​ស្លាប់​បណ្តាលមកពី​ជំងឺ​គាំងបេះដូង ខណៈដែល​ជនរងគ្រោះ​ផឹកស្រា​ច្រើន​ហួស​កម្រិត​៕ ល​

#