ជនបរទេស​៦២​នាក់​ត្រូវបាន​ចាប់ខ្លួន​ក្នុង​ប្រតិបត្តិការ​បោសសម្អាត ” អ្នកទេសចរ​ខុសច្បាប់ “​នៅ​ថៃ

2963
ចែករម្លែក
  • 15
    Shares

ប៉ូលិសថៃ បានចាប់ឃាត់ខ្លួនជនបរទេសចម្រុះជាតិសាសន៍ចំនួន៦២នាក់ កាលពីព្រឹកថ្ងៃសុក្រទី៣សីហា
នៅក្នុងអំឡុងការឆ្មក់ឆែកឆេរចុងក្រោយបំផុតនៃប្រតិបត្តិការបោសសម្អាត ” អ្នកទេសចរខុសច្បាប់”។

ការឆ្មក់ឆែកឆេរនេះ ត្រូវបានធ្វើឡើងនៅទីតាំងចំនួន៧៥កន្លែងនៅទូទាំងប្រទេសនេះ។

លោក Surachate Hakparn ឧត្តមសេនីយ៍ប៉ូលិស បាននិយាយនៅឯសន្និសីទកាសែតមួយកាលពីល្ងាចថ្ងៃសុក្រថា ក្នុងចំណោមជនសង្ស័យចំនួន៧៣នាក់ដែលមានជនបរទេសចម្រុះជាតិសាសន៍ចំនួន៦២នាក់ និងជនជាតិថៃ១១នាក់នេះ ត្រូវបានចាប់ឃុំខ្លួន។

ជនបរទេស១១នាក់ក្នុងចំណោមជនសង្ស័យបរទេសទាំងនេះ ត្រូវបានចោទប្រកាន់ពីបទស្នាក់នៅហួសពេល កំណត់ទិដ្ឋាការរបស់ពួកគេ។

ជនសង្ស័យ៤២នាក់ផេ្សងទៀត ត្រូវបានចោទប្រកាន់ពីបទចូលប្រទេសថៃ ដោយខុសច្បាប់ ហើយមនុស្ស២០នាក់ទៀត ​ត្រូវបានចោទប្រកាន់ពីបទប្រព្រឹត្តបទល្មើសផេ្សងៗ។

រហូតមកដល់ពេលនេះ ជនសង្ស័យសរុបចំនួន១.៨៣២នាក់ ត្រូវបានចាប់ឃុំខ្លួន ក្នុងអំឡុងការឆ្មក់ឆែកឆេរនៅទីតាំងចំនួន៤.០៨៤កន្លែងនៅទូទាំងប្រទេសនេះ៕ដោយ:សុខា/SN

ប៉ូលិសថៃ បានចាប់ឃាត់ខ្លួនជនបរទេសចម្រុះជាតិសាសន៍ចំនួន៦២នាក់ កាលពីព្រឹកថ្ងៃសុក្រនៅក្នុងអំឡុងការឆ្មក់ឆែកឆេរដើម្បីរក” អ្នកទេសចរខុសច្បាប់” នៅទូទាំងប្រទេសថៃ