ជនប្រដាប់អាវុធ​វាយប្រហារ​កន្លែង​ជួបជុំ​សាសនា​នៅ​អា​ហ្វ​ហ្គានី​ស្ថាន សម្លាប់​មនុស្ស​២៥​នាក់​

92
ចែករម្លែក

​រដ្ឋាភិបាល​បាន​និយាយថា​ជន​ប្រដាប់អាវុធ​និង​អ្នក​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​ច្រើន​នាក់ បាន​វាយឆ្មក់​ចូល​កន្លែង​ជួបជុំ​សាសនា​Sikh នៅ​ទីក្រុង​កា​ប៊ុល ​ប្រទេស​អា​ហ្វ​ហ្គានី​ស្ថាន កាលពី​ថ្ងៃ​ពុធ​ទី​២៥ មីនា ដោយ​បាន​សម្លាប់​មនុស្ស ២៥ នាក់​នៅ​មុន​ពេល​កងកម្លាំង​សន្តិសុខ​បាន​សម្លាប់ពួ​កអ្នក​វាយ​ប្រហារទាំង​​អស់នោះ​។​

​ក្រុម​សកម្មប្រយុទ្ធ​រដ្ឋ​អ៊ីស្លាម​បាន​អះអាង​ទទួលខុសត្រូវ​ចំពោះ​ការវាយប្រហារ​នេះ​ដោយ​និយាយថា​វា​ជាការ​សងសឹក​ចំពោះ​ការប្រព្រឹត្ត​របស់​ឥណ្ឌា​ចំពោះ​​ប្រជាជន​អ៊ីស្លាម​នៅក្នុង​ចំណែក​ខុស​ត្រូវ​របស់​ខ្លួន​នៅ​តំបន់​កា​ស្មៀរ​និង​គំរាម​ការវាយប្រហារ​បន្តទៀ​ត​។​

​ពួក​អ្នក​កាន់​សាសនា​Sikh ត្រូវ​បាន​វាយប្រហារ ដោយ​ក្រុម​សកម្មប្រយុទ្ធ​រដ្ឋ​អ៊ីស្លាម​នៅ​អាស៊ី​ខាងត្បូង​កាលពីមុន​។​

​ក្រសួង​មហាផ្ទៃ​អា​ហ្វ​ហ្គានី​ស្ថានបា​ននិយាយថា មនុស្ស​២៥​នាក់​នៅក្នុង​កន្លែង​ជំនួប​សាសនា​នោះ​ត្រូវបាន​សម្លាប់ និង​មនុស្ស​៨​នាក់​បាន​រងរបួស ហើយ​មនុស្ស​៨០​នាក់​ត្រូវបាន​សង្គ្រោះ​៕​ប្រែ​សម្រួល​៖​សុខា​/sn

ស្ត្រី​អា​ហ្វ​ហ្គានី​ស្ថាន កាន់​សា​នា​Sikh យំ​ស្រែក​នៅ​ជិត​កន្លែង​ជួបជុំ​សាសនា​ដែល​ត្រូវ​បាន​វាយប្រហារ​នេះ នៅ​ទីក្រុង​កា​ប៊ុល កាល​ពី​ពុធ​