ជនប្រដាប់អាវុធ​សម្លាប់​អភិបាលក្រុង​ហ្វីលីពីន​ម្នាក់ទៀត​ក្នុងការ​បាញ់ប្រហារ​លើក​ទី​២​ក្នុង​រយៈពេល​២​ថ្ងៃ​

2947
ចែករម្លែក

ប៉ូ​លិ​បាន​និ​យា​យា​ថា ក្រុម​ជន​ប្រដាប់​វុ​ធ​ដែល​ជិះ​ម៉ូតូ បានធ្វើ​ឃាត​លោក Ferdinand Bote អភិបាលក្រុង​កាលពី​ថ្ងៃ​អង្គារ​ទី​៣​កក្កដា នៅ​ទីក្រុង​មួយ​នៅ​ភាគ​ខាងជើង​​នៃ​ទីក្រុង​ម៉ានីល ដែល​នេះ​ជាការ​សម្លាប់​បែបនេះ​ជា​លើក​ទី​២​ក្នុង​រយៈពេល​២​ថ្ងៃ​។​

​លោក Ferdinand Bote អភិបាលក្រុង​អាយុ​៥៧​ឆ្នាំនេះ គឺជា​មន្ត្រី​មូលដ្ឋាន​ជាប់ឆ្នោត​ទី​១២ ដែល​ត្រូវបាន​សម្លាប់​ចាប់តាំងពី ប្រធានាធិបតី​លោក Rodrigo Duterte ​បាន​ឡើងកាន់​អំណាច​អស់​រយៈពេល​២​ឆ្នាំ​មកនេះ ដោយ​បានធ្វើ​យុទ្ធនា​ការប្រឆាំង​គ្រឿងញៀន ប៉ុន្តែ លោក Ferdinand Bote ត្រូវបាន​គេ​ជឿថា​មិនមាន​ការជាប់​ទាក់ទង​​នឹង​ការជួញដូរ​គ្រឿងញៀន​នោះទេ​។​

​លោក Adrian Gabriel ប្រធាន​ប៉ូលិស​នៅ​ទីក្រុង​Nueva Ecija បាន​និយាយថា លោក Ferdinand Bote និង អ្នកបើករថយន្ត​រប​ស់លោក បាន​កំពុង​ចេញ​ចេញពី​កា​រិ​​យា​ល័យ​រដ្ឋាភិបាល​នៅ​ទីក្រុង​Nueva Ecija នៅពេល​ពួក​ជនប្រដាប់អាវុធ បានមក​ជិត​រថយន្ត​របស់លោក ហើយ​បាន​បាញ់សម្លាប់​លោក​។​ប៉ូលិស​បាន​និយាយ​​ថា លោក Ferdinand Bote ត្រូវបាន​បាញ់​ចំ​ជាច្រើន​គ្រាប់ ប៉ុន្តែ អ្នកបើករថយន្ត​នោះ​មិនបាន​រងរបួស​ទេ​។​

​កាលពី​ថ្ងៃ​ចន្ទ លោក Antonio Halili អភិបាលក្រុង​Tanauan អាយុ​៧២​ឆ្នាំ ដែល​ល្បីឈ្មោះ​នៅ​ឆ្នាំ​២០១៦​ចំពោះ​ការបង្ហាញ​ក្រុម​ជនសង្ស័យ​គ្រឿងញៀន​ឱ្យ​សាធារណជន​ មើល​នោះ ត្រូវបាន​បាញ់សម្លាប់​ដោយ​គ្រាប់កាំភ្លើង​មួយ​គ្រាប់​បាន​ត្រូវចំ​ដើមទ្រូង ខណៈដែល​លោក បាន​កំពុង​ចូលរួម​ពិ​ធិ​បង្ហូតទង់ជាតិ​៕ដោយ៖សុខា

លោក Ferdinand Bote អភិបាលក្រុង​Nueva Ecija ត្រូវបាន​បាញ់សម្លាប់ កាលពី​ថ្ងៃ​អង្គារ​