ជនប្រដាប់អាវុធ​សម្លាប់​មនុស្ស​៥​នាក់​នៅ​ធនាគារ​នៅ​រដ្ឋ​Florida

501
ចែករម្លែក
  • 9
    Shares

​ប៉ូលិស​បាន​និយាយថា​ខ្មាន់កាំភ្លើង​ម្នាក់​បានសម្លាប់​មនុស្ស​យ៉ាងហោចណាស់​៥​នាក់​កាលពី​ថ្ងៃ​ពុធ​នៅ​ធនាគារ​មួយ​នៅ​ទីក្រុង Sebring រដ្ឋ Florida សហរដ្ឋអាមេរិក​។​

​លោក Karl Hoglund ប្រធាន​ប៉ូលីស​រដ្ឋ​នេះ បាន​និយាយថា អ្នកបាញ់​អាយុ​២១​ឆ្នាំ​ដែល​រស់នៅក្នុង​ទីក្រុង Sebring នេះ​ត្រូវបាន​ចាប់ខ្លួន​។​

​មូលហេតុ​នៃ​ការបាញ់ប្រហារ​នេះ មិនត្រូវ​បានដឹង​ច្បាស់​ភ្លាមៗ​ទេ ហើយ​ការស៊ើបអង្កេត​លើ​ការបាញ់ប្រហារ​នេះ បាន​កំពុង​ប្រព្រឹត្តទៅ​។​

​សហរដ្ឋអាមេរិក​ត្រូវបាន​ញាំញី​ដោយ​ការបាញ់ប្រហារ​ជា​ញឹកញាប់​និង​អំពើហិង្សា​ដោយ​ប្រើ​កាំភ្លើង​ដែល​បានសម្លាប់​មនុស្ស​ជិត​៤០.០០០ នាក់​នៅក្នុង​ប្រទេស​លោក​សេរី​​មួយ​នៅក្នុង​ឆ្នាំ​២០១៧​។​នេះ​បើ​យោងតាម​មជ្ឈមណ្ឌល​គ្រប់គ្រង​និង​ទប់ស្កាត់​អំពើហិង្សា​៕​ដោយ​:​សុខា​

ប៉ូលិស បាន​ចាប់ខ្លួន​អ្នកបាញ់​ប្រហារ​នេះ បន្ទាប់ពី​៥​នាក់​ត្រូវបាន​បាញ់​ស្លាប់​នៅ​ធនាគារ​រដ្ឋ​Florida កាលពី​ថ្ងៃ​ពុធ​