ជនប្រដាប់អាវុធ​សម្លាប់​អ្នកដំណើរ​ជិះ​រថយន្តក្រុង​ចំនួន​១៤​នាក់ នៅ​ប៉ា​គី​ស្ថាន​

309
ចែករម្លែក

​ក្រុមមន្ត្រី​បាន​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​១៨​ខែ​មេសា​ថា​ ជន​ប្រដាប់អាវុធ​មួយ​ក្រុម​ បាន​សម្លាប់​មនុស្ស​យ៉ាងហោចណាស់​១៤​នាក់​ បន្ទាប់​ពី​បង្ខំ​ពួកគេ​ឱ្យ​ចុះ​ចេញ​​ពី​រថយន្ត​ក្រុង ​នៅ​ខេត្ត​បា​ឡូ​ជី​ស្ថាន ដែល​មាន​ភាពវឹកវរ នៅ​ប្រទេស​ប៉ា​គី​ស្ថាន​។​

​លោក​Haider Ali មន្ត្រី​ជាន់ខ្ពស់​នៅ​ខេត្ត​នេះ​បាន​ប្រាប់សារព័ត៌មាន​AFP ថា ពួក​អ្នក​វាយប្រហារ​ដែល​មាន​គ្នា​ប្រមាណ​ជា​២០​នាក់​នេះ បាន​ស្លៀកពាក់​ឯកសណ្ឋាន​ធ្វើ​ដូចជា​​ទាហាន​ការពារ​ព្រំដែន​។​ពួកគេ​បាន​ឃាត់​រថយន្ត​ក្រុង​ជាច្រើន​គ្រឿង​នៅ​ផ្លូវ​ Makran នៅ​ខេត្ត​នេះ​និងបាញ់​សម្លាប់​មនុស្ស​១៤​នាក់ ។​

​លោក​បាន​បន្ថែម​ថា​ មន្ត្រី​ទាហានជើងទឹក​ម្នាក់ និង​កង​ឆ្មាំ​សមុទ្រ​ម្នាក់​បាន​ស្ថិត​នៅក្នុង​ចំណោម​អ្នក​ដែល​ត្រូវបាន​សម្លាប់​ទាំងនេះ ។ ជនរងគ្រោះ​ទាំង​នេះ​ជា​ជនជាតិ​​ប៉ា​គី​ស្ថាន​។​

​មិន​មាន​ក្រុម​ណាមួយបាន​ប្រកាស​ទទួល​ខុស​ត្រូវ​ចំ​ពោះ​ការវាយប្រហារ​នេះ​ទេ​៕​ដោយ​៖​សុខា​/sn/Ha