ជនពិការ​ជាង​២​ម៉ឺន​នាក់​បាន​ទៅ​បោះឆ្នោត​

753
ចែករម្លែក

​ដោយ​: មូល​សម្បត្តិ / ភ្នំពេញ​: តាម​ប្រភពពី​អង្គការ​ជនពិការ​កម្ពុជា បាន​ឲ្យ​ដឹងថា ជនពិការ​ទូទាំងប្រទេស​បាន​ចូលរួម​ទៅ​បោះឆ្នោត កាលពី​ថ្ងៃទី​២៩​ខែកក្កដា​កន្លងទៅនេះ មាន​ចំនួន​ប្រមាណ​ជាង​២​ម៉ឺន​នាក់​។​

​លោក ងិន សៅ​រ័ត្ន​ប្រធាន​អង្គការ​ជនពិការ​កម្ពុជា បាន​ប្រាប់​រស្មី​កម្ពុជា​នៅថ្ងៃនេះ​ថា តាម​តួលេខ​ពី គ​.​ជ​.​ប ប្រាប់​គឺមាន​ជនពិការ​ប្រមាណ​ជាង​២​ម៉ឺន​នាក់​បាន​បោះឆ្នោត​។ ចំនួន​នេះ​គឺ​ស្មើនឹង​០,៣​ភាគរយ នៃ​ចំនួន​ជនពិការ​ទូទាំងប្រទេស មាន​ប្រមាណ​៥០​ម៉ឺន​នាក់​។ គាត់​ថា បើ​ចំនួន​ពិតប្រាកដ​មែន មានន័យថា ជនពិការ​ចេញទៅ​បោះឆ្នោត​មាន​កម្រិត​ទាប​បំផុត​៕ ល​

ជនពិការជិះរទេះទៅបោះឆ្នោត (រូបឯកសារ: ខ្លីៗ)