ជនភៀសខ្លួន​អ៊ីស្លាម​រាប់រយ​នាក់​ដែល​ភ័យខ្លាច រត់​ភៀសខ្លួន​ចេញពី​ស្រីលង្កា​ ដោយ​ការភ័យខ្លាច​ការ​វាយ​ប្រហារ​

324
ចែករម្លែក

​ក្រុម​សកម្មជន​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​២៥​មេសា​ថា ​ជនភៀសខ្លួន​អ៊ីស្លាម​រាប់រយ​នាក់​នៅ​ស្រីលង្កា​ភាគ​ខាងលិច បាន​ទៅ​ជ្រកកោន​នៅ​តាម​វិហារ​អ៊ីស្លាម​និង​ស្ថា​នី​យ​​ប៉ូលិស​ បន្ទាប់​ពី​ប្រឈម​នឹង​ការបំភិតបំភ័យ បន្ទាប់​ពី​ការវាយប្រហារ​ដោយ​បំផ្ទុះ​គ្រាប់បែក​ជា​ច្រើន​គ្រាប់​នៅ​ថ្ងៃបុណ្យ​គ្រិស្តសាសនា​Easter ។​

​មនុស្ស​ចំនួន​៣៥៩​នាក់ បាន​ស្លាប់​ក្នុង​ការវាយប្រហារ​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​ជា​បន្តបន្ទាប់​នៅ​ប្រទេស​នេះកាលពី​ថ្ងៃអាទិត្យ ។​

​ការវាយប្រហារ​នេះ​ត្រូវបាន​ថ្កោលទោស​ដោយ​ក្រុម​មេដឹកនាំ​នៃ​ក្រុម​ជនជាតិភាគតិច​អ៊ីស្លាម​របស់​ប្រទេស​នេះ ដែល​បាន​និយាយថា វិហារ​អ៊ីស្លាម​ទាំងឡាយនឹង​មិន​កប់ស​ពពួក​​អ្នក​បំផ្ទុះ​គ្រាប់បែក​នោះទេ ​ហើយ​សហគមន៍​នេះ​បាន​ចាកចេញ​ដោយ​ការភ័យខ្លាច​ជាមួយនឹង​ប្រតិកម្ម​ប្រឆាំង​វិញ​។​

​ក្រុមមន្ត្រី​បាន​និយាយ​ថា​ ចំនួន​ជន​អ៊ីស្លាម​អា​ម៉ា​ឌី​ច្រើន​នាក់ ដែល​បាន​តាំង​ទីលំនៅ​នៅ​ទីក្រុង Negombo នៅក្នុង​ប្រទេស​នេះ បន្ទាប់​ពី​ការ​ភៀសខ្លួន ពី​ការ​ធ្វើទុក្ខបុកម្នេញ​​នៅ​ប្រទេស​កំណើត​របស់​ពួកគេ​នៅ​ប៉ា​គី​ស្ថាន​មក​នោះ ត្រូវបាន​បង្ខំ​ឱ្យ​ចាកចេញ​។​

​លោក Ruki Fernando មន្ត្រី​នៃ​អង្គការ​សិទ្ធិមនុស្ស​ស្រីលង្កា បាន​និយាយប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​ថា​” នៅពេលនេះ ជនភៀសខ្លួន​ទាំងនោះបាន​ក្លាយ​ជា​ជនភៀសខ្លួន​​ម្តងទៀត​នៅ​ស្រីលង្កា​។ ពួកគេ​បាន​ផ្លាស់​ទីលំនៅ​ជា​លើក​ទី​២”៕​ដោយ​៖​សុខា​/sn/Ha

ការវាយប្រហារ​ទាំងនេះ ត្រូវបាន​ថ្កោលទោស​ដោយ​ក្រុម​មេដឹកនាំ​នៃ​ក្រុម​ជនជាតិភាគតិច​អ៊ីស្លាម​នៃ​ប្រទេស​ស្រីលង្កា