ជនរងគ្រោះលិចទូកបាត់ខ្លួនពីរ​នាក់នៅសមុទ្រខេត្តព្រះសីហនុ ​កន្លងមកពេលនេះរកឃើញហើយ

103
ចែករម្លែក

ដោយ:វណ្ណៈ/ព្រះសីហនុ ៖ ករណីជនរងគ្រោះ២នាក់ដែលបាត់ខ្លួនដោយសារលិចទូកនៅជិតកោះថាសក្នុងដែនសមុទ្រខេត្តព្រះសីហនុ កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២០​កន្លងមកនោះ នៅថ្ងៃទី ២៤ខែកុម្ភះនេះ បានទទួលដំណឹងថា រកឃើញអស់ហើយសពម្នាក់ត្រូវបានសាច់ញាតិរាយការណ៍ប្រាប់អាជ្ញាធរថាបានរសាត់អណ្តែតទៅដល់សមុទ្រ​វៀតណាមឯណោះ ហើយកំពុងទំនាក់ទំនងទៅដឹកយកមកកម្ពុជាវិញដើម្បីធ្វើបុណ្យតាមប្រពៃណីយ៍ ។

ជនរងគ្រោះឈ្មោះអ៊ុន ម៉ៅ អាយុ៤២ឆ្នាំ រស់នៅក្រុម១២ភូមិ៣សង្កាត់លេខ៣ក្រុងព្រះសីហនុ ។

រីឯសាកសពម្នាក់ទៀតលោកឧកញ៉ាទៀ វិចិត្រប្រាប់ថា នៅវេលាម៉ោង ១២,៣៤ នាទីរសៀល ថ្ងៃទី២៤ ខែកុម្ភៈ នេះ ក្រុមការងាររបស់លោកឧកញ៉ា បានរក ឃើញសាកសព​អណ្តែត​ទឹកសមុទ្រនៅចំណុចពយភ្លើងសុីញ៉ូ ខាងក្រោយកោះរ៉ុងសន្លឹម ក្រុងកោះរ៉ុងខេត្តព្រះសីហនុ ហើយបច្ចុប្បន្នក៏កំពុងចាត់ចែងដឹកយកមកប្រគល់ជូនក្រុមគ្រួសារផងដែរ​រីឯអត្តសញ្ញាណនៅមិនទាន់ដឹងនៅឡើយ។

មន្ត្រីអាជ្ញាធរបានបញ្ជាក់ថា សាកសពជនរងគ្រោះដោយលិចទូកចំនួន០២នាក់ កាលពីថ្ងៃទី២២ ខែកុម្ភៈ នៅលើដែនសមុទ្រខេត្តព្រះសីហនុ ត្រូវបានរកឃើញវិញអស់ហើយ៕/B