ជនរងគ្រោះ​ច្រើន​នាក់ ព្រួយ​បារ​ម្មណ៍ ខ្លាច​តុលាកា​ដោះលែង​មេ​តុងទីន​ឆបោក​លុយ​ជាង​៣០​ម៉ឺន​ដុល្លា​ឲ្យ​នៅក្រៅ​ឃុំ​

593
ចែករម្លែក
  • 8
    Shares

​ដោយ:​ចាន់តូ​/ភ្នំពេញ ៖ ក្រោយពី​ផ្ទុះ​រឿង​ស្ត្រី​មេ​តុងទីន​ឆប​កលុយ​កូន​តុងទីន​សរុប​ជាង​៣០​ម៉ឺ​ន​ដុល្លា​រួចមក មេ​តុងទីន​ក៏​ត្រូ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន អនុវត្តន៍​ទៅតាម​នីតិវិធី តាម​បណ្តឹង​ជនរងគ្រោះ​ច្រើន​នាក់​ជា​កូន​តុងទីន បទ​ឆបោក​លុយ​ជាង​៣០​ម៉ឺន​ដុល្លា រួច​ប​ញ្ជួ​ន​ខ្លួន​ជនសង្ស័យ​ទៅ​តុលាកា បន្ត​នីតិវិធី រហូតដល់​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ឃុំខ្លួន​ជា​បណ្តោះអាសន្ន លើ​ស្ត្រី​សង្ស័យ នៅ​ពន្ធនាគារ​ព្រៃ​ស កាលពី​ល្ងាច​ថ្ងៃទី​០៦ ខែវិច្ឆិកា ឆ្នាំ​២០១៨​កន្លងមក ក៏ប៉ុន្តែ​អ្វីដែល​ក្រុម​ជនរងគ្រោះ ព្រួយ​បារ​ម្មណ៍ ទោះជា​តុលាកា​សម្រេច​ឃុំខ្លួន​ជនសង្ស័យ​ជា​បណ្តោះអាសន្ន ក៏ដោយ ក្រោយពី​មាន​បោះពាក្យបោះសម្តី ចេញពី​ក្រុមគ្រួសារ របស់​ជនរងគ្រោះ មិន​ខ្ចី​រវល់​សងលុយ សុខចិត្ត​សូកលុយ​ទៅ​តុលាកា តំកល់​លុយ​នៅក្រៅ​ឃុំ ទើប​នៅ​ល្ងាច​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០១៨ នេះ​បងប្អូន​រងគ្រោះ ជា​អាជីវករ​ផ្សារ​កាណាឌីយ៉ា ផ្សារ​ឯករាជ្យ​១ ឆោឡោ ប្រមូលផ្តុំ នៅមុខ​ផ្សារ ក្នុង​សម្រែក​បង្ហាញ​ជា​សាធារណៈ ស្នើ​សូម​ឲ្យ​ប្រព័ន្ធតុលាកា មេត្តា អនុវត្តន៍ ទោសទណ្ឌ ស្ត្រី​មេ​តុងទីន ទៅតាម​គោល​ការ​ច្បាប់ ខណៈដែល​សាច់ញាតិ​មេ​តុងទីន​កំពុង​ដុតដៃដុតជើង​រត់ការ​ឲ្មេ​តុងទីន​ឆបោក​លុយ​ជាង​៣០​ម៉ឺន​ដុល្លារ​បាន​នៅក្រៅ​ឃុំ ។​

​ជនជាប់ចោទ​របស់​តុលាកា​មាន ឈ្មោះ ឆេង សា​រ៉ា ភេទ​ស្រី អាយុ​៣៩​ឆ្នាំ ស្នាក់នៅ​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ មុខរបរ​ទិញ​លក់​ដី និង​ជា​មេ​តុងទីន ដែល​បាន​ឆបោក​លុយ​តុងទីន ក្រុមអាជីវករ​ផ្សារ​ឯករាជ្យ​១ និង​អាជីវករ​ផ្សារ​កាណាឌីយ៉ា​ជិត​៥០០​នាក់ សរុប​ជា​ទឹកប្រាក់​ជាង​៣០​ម៉ឺន​ដុល្លារ ហើយ​ត្រូវបាន​តុលាកា​សម្រេច​ដាក់ពន្ធនាគារ​ព្រៃ​ស ជា​បណ្តោះអាសន្ន រង់ចាំ​ជំនុំជម្រះ​ជា​ក្រោយ​តាម​នីតិវិធី ។​

​តាម​សម្តី​ក្រុម​ជនរងគ្រោះ កាលពី​ល្ងាច​ថ្ងៃទី​១១ ខែវិច្ឆិកា នេះ សម្តែង​ការ​ព្រួយ​បារ​ម្មណ៍ អំពី​ផ្លូវច្បាប់ ខ្លាច​មិន​ប្រក្រតី ទើប​ពួកគាត់​ប្រមាណ​ជាង​៥០​នាក់ ប្រមូល​ម្តុំ​គ្នា ស្នើសុំ​ទទូច​ទៅ​ស្ថា​ប័ន​តុលាកា មេត្តាជួយ​រក​យុត្តិធម៌ ដល់​ពួកគាត់ និង​សុំ​អនុវត្តន៍​ទោសទណ្ឌ ទៅតាម​គោល​ការ​ច្បាប់ ៕​B/