ជនរងគ្រោះ​ដោយ​គ្រោះថ្នាក់​ចរាចរ​នៅ​ផ្លូវជាតិ​លេខ​២ មន្ត្រី​ប​.​ស​.​ស​កំពុង​ខ្នះខ្នែង​

996
ចែករម្លែក

ដោយៈ​ពៅ​និមល​/​តាកែវៈ នៅ​ល្ងាច​ថ្ងៃទី​១៧ ខែមីនា ឆ្នាំ​២០១៨ វេលា​ម៉ោងជាង​៥​ល្ងាច​មាន​ករណី​គ្រោះថ្នាក់​ចរាចរ​បង្កឡើង​ដោយ​ឡាន​ប្រភេទ ៥​តោន បុក​ជាមួយ​រថយន្ត​ដឹក​កម្មករ នៅ​ផ្លូវជាតិ​លេខ​២ ក្បែរផ្លូវ​ចូល​ប្រាសាទ​ទន្លេបាទី ស្ថិតនៅ​ក្នុងភូមិ​ឃ្លាំង​សម្បត្តិ ឃុំ​ពត់​ស ស្រុក​បាទី​ខេត្តតាកែវ​។​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​(​ប​.​ស​.​ស​) សាខា​ខេត្តតាកែវ បាន​សហការ​ជាមួយ​រដ្ឋបាល​រោងចក្រ រួមជាមួយ​កម្លាំង​មាន​សមត្ថកិច្ច បញ្ជូន​ជនរងគ្រោះ​ទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​បាទី​ភ្លាមៗ​ផងដែរ​។​

ទិដ្ឋភាពពេលគ្រោះថ្នាក់

​ប្រធាន​សាខា ប​.​ស​.​ស ខេត្តតាកែវ លោក សួន វណ្ណៈ បាន​ឲ្យ​ដឹងថា មូលហេតុ​គ្រោះថ្នាក់​ខាងលើនេះ បណ្តាលមកពី​រថយន្ត ប្រភេទ ៥​តោន ពណ៌​ខៀវ (​មិន​ស្គាល់​ផ្លាកលេខ​) បើ​កក​រេ​ចង្កូត​ចូលទៅ​ចំណែក​ផ្លូវ​ម្ខាង​ទៀត ក៏បាន​បុក​ជាមួយ​រថយន្ត​តូ​រី​សដឹក​កម្មករ កម្មការិនី ពេញទំហឹង​តែម្តង​។ លោក​បាន​បន្តថា ព័ត៌មាន​បឋម បណ្តាល​ឲ្យ​ស្លាប់​ម្នាក់ និង​ជនរងគ្រោះ​ចំនួន ១២​នាក់​ទៀត បាន​បញ្ជូនទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យបង្អែក​បាទី​និង​បាន​បញ្ជូន​បន្តទៅ​មន្ទីរពេទ្យបង្អែក​ខេត្តតាកែវ ចំនួន បួន​នាក់ និង​មន្ទីរពេទ្យ​ព្រះកុសុមៈ ចំនួន បីនាក់​។

​ខណៈ​នេះ មន្ត្រី ប​.​ស​.​ស ខេត្តតាកែវ រួមជាមួយ​ភ្នាក់ងារ​ប្រចាំការ​នៅ​មន្ទីរពេទ្យបង្អែក កំពុងធ្វើការ​សម្របសម្រួល​ទទួល​ជនរងគ្រោះ​ផ្សេងទៀត និង​ធ្វើការ​បញ្ជូន​អ្នករងរបួស​ធ្ងន់ មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ក្នុង​រាជធានី​ពេទ្យ​ភ្នំពេញ​ជា​បន្តទៀត​៕MN