ជនរងគ្រោះ​ឥណ្ឌា​ដោយ​ការចាប់រំលោភ​ស្លាប់​នៅក្នុង​មន្ទីរពេទ្យ បន្ទាប់ពី​ត្រូវ​បាន​ដុត​សម្លាប់​

279
ចែករម្លែក

​វេជ្ជបណ្ឌិត​ម្នាក់​បាន​និយាយ​នៅ​ថ្ងៃ​សៅរ៍​ទី​៧​ខែ​ធ្នូ​នេះ​ថា​ស្រី្ត​ជនរងគ្រោះ​ពី​ការចាប់រំលោភ​អាយុ​២៣​ឆ្នាំ​ដែល​ត្រូវ​បាន​ស្ទាក់ចាប់​រួច​ដុត​ដោយ​មនុស្ស​មួយ​ក្រុម​រួមទាំង បុរស​​ដែល​បាន​ចាប់រំលោភ​នាង​នោះ​បាន​ស្លាប់​នៅក្នុង​មន្ទីរពេទ្យ​។​

​ប៉ូលិស​បាន​និយាយថា​ស្ត្រី​នេះ​បាន​កំពុងធ្វើដំណើរ​ទៅ​ជិះ​រថភ្លើង​ទីក្រុង​អ៊ុន​ណាវ នៅ​រដ្ឋ​អ៊ុត​តា ប្រា​ដែស​ភាគ​ខាងជើង​នៃ​ប្រទេស​ឥណ្ឌា​ដើម្បី​ចូលរួម​ក្នុង​សវនាការ​នៅ​តុលាការ​​អំពី​ការ​ចាប់រំលោភ​នាង តែ​នាង ត្រូវបាន​ចាប់​និង​ចាក់​ប្រេង​សាំង​ដុត​ដោយ​មនុស្ស​មួយក្រុម​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថ្ងៃទី​៥​ខែ​ធ្នូ ។​នេះ​បើ​យោង​តាម​ការអះអាង​របស់​ប៉ូលិស​។​

​ការវាយប្រហារ​សាហាវ ដែល​ជា​ករណី​ទី​២​នៃ​អំពើហិង្សា​លើ​ស្ត្រី​ក្នុង​រយៈពេល​២​សប្តាហ៍​កន្លងទៅ​នេះ​បាន​ធ្វើឱ្យ​មាន​ការ​ខឹងសម្បា​រ​ជា​សាធារណៈ​នៅ​ប្រទេស​ឥណ្ឌា​។​

​លោក សាឡា​ប់ គុ​មារ វេជ្ជបណ្ឌិត​និង​ជា​ប្រធាន​មន្ទីរពេទ្យ​Safdarjung​នៅ​ទីក្រុង​ញូវដែលី បាន​ប្រាប់​សារព័ត៌មាន​Reuters​ថា ស្ត្រី​នេះ​បាន​ស្លាប់​កាលពី​ថ្ងៃ​សុក្រ បន្ទាប់ពី​ទទួលរង​​ការ​គាំងបេះដូង​។ លោក​បាន​និយាយថា នាង​បាន​ឆេះរ​លាកខ្លួន​៩៥​ភា​រយនៃ​ខ្លួនប្រាណ​និង​បំពង់ខ្យល់​របស់​នាង​ត្រូវ​បាន​ឆេះ​រលាក​ហើយ​ផ្សែង​ពុល​បាន​ចូល​ពេញ​សួត​របស់​នាង​។​

​ឯកសារ​របស់​ប៉ូលិស​បាន​បង្ហាញថា​ស្ត្រី​នេះ​បាន​ដាក់​ពាក្យបណ្តឹង​ទៅ​ប៉ូលិស​ក្រុង​អ៊ុន​ណាវ កាលពី​ខែ​មីនា ដោយ​ចោទប្រកាន់​ថា​នាង​ត្រូវបាន​គេ​ចាប់រំលោភ​ដោយ​ភ្ជង់​កាំភ្លើង កាល​​ពី​ថ្ងៃទី ១២ ខែ​ធ្នូ​ឆ្នាំ ២០១៨ ៕​ដោយ​៖​សុខា​/sn

រូប​ចុះ​ថ្ងៃទី​៤​ខែ​ធ្នូ បង្ហាញ​ប្រជាជន​នៅ​ទីក្រុង​Kolkata ប្រទេស​ឥណ្ឌា​កាន់​បដា​តវ៉ា​នៅក្នុង​ពេល​តវ៉ា​ដោយ​ទាមទារ​ឱ្យ​រក​យុត្តិធម៌​សម្រាប់​ស្ត្រី​បសុពេទ្យ​ម្នាក់​ដែល​ត្រូវបាន​ចាប់​រំលោភ​និង​សម្លាប់​