ជនល្មើស​ប្រើ​ឧបករណ៍​នេសាទ​ខុសច្បាប់​ក្នុង​ដែន​អភិរក្ស​មច្ឆជាតិ​និង​ដែន​ជម្រក​សត្វ​ស្លាប​

801
ចែករម្លែក

​ដោយៈ​គ្រញូង​/​បាត់ដំបង​:​បច្ចុប្បន្ន​ក្រុម​ជន​ខិល​ខូ​មួយចំនួន​កំពុង​ប្រើ​ឧបករណ៍​នេសាទ​ខុសច្បាប់​ក្នុង​ដែន​អភិរក្ស​មច្ឆា​ជាតិ​ឡូត៍​លេខ​២​និង​ដែន​ជម្រក​សត្វ​ស្លាប​ចម្រុះ​ដោយ​ដាក់ពង្រាយ​ឧបករណ៍​ណ​រ៉ាវ​នេសាទ​ត្រី​ដោយ​គ្មាន​ខ្លាចញញើត​សមត្ថកិច្ច​ឡើយ​។

​ប្រភព​បានឱ្យដឹង​ថាប​ច្ចុ​ប្បន្ន​របរ​នេសាទ​ត្រី​ជា​លក្ខណៈ​គ្រួសារ​របស់​ពួកគាត់​កំពុង​ប្រឈម​និង​ការខាតបង់​ខ្លាំង​ទៅៗ​ដោយសារ​ផល​ត្រី​រកបាន​តិច​តែ​ត្រូវ​ចំណាយ​សោហ៊ុយ​ច្រើន​ដូចជា​ប្រេងសាំង​និង​ថ្លៃ​បាយទឹក​ជូន​ដល់​មន្ត្រី​ជំនាញ​រួមទាំង​សមត្ថកិច្ច​ពាក់​ព​ន្ធ័​ច្រើន​កន្លែង​(​អារ​សាច់​ជូន​ខ្លា​)​ពុំ​នោះទេ​ត្រូវគេ​កាប់​បរ​ណ​រ៉ាវ​ចោល​។​ទោះជា​ទ្រង់ទ្រាយ​តូច​ជា​លក្ខណៈ​គ្រួសារ​ក៏ដោយ​ដែល​ការជូន​សោហ៊ុយ​នេះ​ពេលខ្លះ​រង​ការបោះ​សម្តី​គំរោះគំរើយ​និង ត្រូវ​លុក​ក្រាប​ហើយ​ជូន​លុយ​ដៃ​២​ថែមទៀត ។​
ពួកគាត់​បន្តថា​កន្លង​មក​ក៏ដូចជា​បច្ចុប្បន្ន​ប្រជា​នេសាទ​តូចតាច​មិនដែល​ថ្លើមធំ​រកស៊ី​ដាក់​ឧបករណ៍​បរ​ណ​រ៉ាវ​ល្មើសច្បាប់​មាន​ប្រវែង​រាប់រយ​ម៉ែត្រ​ឡើយ​។​គឺ​មានតែ​ក្រុម​ឈ្មួញ​ធំៗ​ប៉ុណ្ណោះ​ដែល​ផ្គើន​និង​ច្បាប់​ត្រូវរ៉ូវ​គ្នា​ជាមួយ​ជំនាញ​និង​សមត្ថកិច្ច​ហើយ​ដាក់ពង្រាយ​បរ​ណ​រ៉ាវ​វែង​រាប់សិប​គីឡូម៉ែត្រ​ដែល​សូម្បីតែ​តំបន់​អភិរក្ស​មច្ឆា​ជាតិ (​ឡូ​លេខ​២ )​និង​ដែន​អភិរក្ស​ជម្រក​សត្វ​ស្លាប​ក៏​ហ៊ាន​បំពាន​ដែរ​។

​បើទោះបី​មាន​ករណី​បង្ក្រាប​ម្តងម្កាល​ក៏​ភាគច្រើន​ក្រុម​មេ​ឈ្មួញ​ធំៗ​តែង​គេចផុត​រួចខ្លួន​ទាំងអស់​ដែរ ដោយ​បង្ក្រាប​តែ​ប្រជា​នេសាទ​តូចតាច​ដែល​ប្រក​បរបរ​នេសាទ​ត្រី​ជា​លក្ខណៈ​គ្រួសារ​ប៉ុណ្ណោះ​។​សព្វថ្ងៃ​សេដ្ឋកិច្ច​គ្រួសារ​របស់​ប្រជា​នេសាទ​ពី​១​ឆ្នាំទៅ​១​ឆ្នាំ​កាន់តែ​យ៉ាប់​ទៅៗ​ស្ទើរតែ​រកស៊ី​ចិញ្ចឹមជីវិត​មិន​រស់ ។​

​ជុំវិញ​បញ្ហា​ខាងលើនេះ​ក្នុង​បទសម្ភាសន៍​រវាង​អ្នកយកព័ត៌មាន​តាម​ទូរ​សព្ទ័​លោក​ជួង​សុភា​នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​បាត់ដំបង​បាន​បំភ្លឺថា​លោក​នឹង​ចាត់​ឱ្យ​មន្ត្រី​របស់លោក​ចុះទៅពិនិត្យ​ហើយ​សហការ​ជាមួយ​កម្លាំង​គណៈ​បញ្ជា​ខេត្ត​ដើម្បី​ចុះបង្ក្រាប​នៅពេល​ខាងមុខនេះ​។​

​ពាក់ព័ន្ធ​នឹង​ការដាក់​បរ​ណ​រ៉ាវ​នៅក្នុង​ដែន​អភិរក្ស​សត្វ​ស្លាប​បង្ក​ការភ្ញាក់ផ្អើល​ដល់​ហ្វូង​សត្វ​ស្លាប​គ្រប់​ប្រភេទ​លោ​កកត​បូរ៉ាន​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​បាន​អះអាងថា​តំបន់​អភិរក្ស​ជម្រក​សត្វ​ស្លាប​ជា​តំបន់ហាមឃាត់​មិនមាន​អ្នកណា​ចូល​ផ្តេសផ្តាស​បានទេ​។

​បើ​ត្រូវ​ការចូល​ទាល់តែ​ទិញ​សំបុត្រ​ដូចនេះ​មិនមាន​បទល្មើស​ឡើយ​។​ប៉ុន្តែ​ក្រោយមក​អ្នកយក​យក​ព័ត៌មាន​យើង​បាន​សួរ​ចំៗ​ចំណុច​ពេក​លោក​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​បាន​ធ្លោយ​ពាក្យ​ថា​វា​តែងតែមាន​តិចតួច​ខ្លះៗ​ហើយ​គួរ​អនុគ្រោះ​បាន​អនុគ្រោះ​ខ្លះទៅ​លោក​និង​កែតម្រូវ​៕S/

​រូប​ថ​តៈ​ជនខិលខូច​ដាក់ពង្រាយ​បរ​ណ​រ៉ាវ​រាប់សិប​ម៉ែត្រ​គ្មាន​កោតក្រែង​សមត្ថកិច្ច​ជំនាញ​