ជនសង្ស័យចែកចាយគ្រឿងញៀន ម្នាក់ ត្រូវនគរបាលខណ្ឌពោធិ៍សែនជ័យ ចាប់ខ្លួននិងថ្នាំ៤៤កញ្ចប់

480
ចែករម្លែក

ដោយៈចាន់តូ/ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ត្រូវបានកំលាំងនគរបាលប៉ុស្តិ៍ចោមចៅទី២ ធ្វើការបង្ក្រាបបាននិងឃាត់ខ្លួន ពាក់ព័ន្ធនិងករណី ជួញដូរសារធាតុញៀន រឹបអូសបានថ្នាំញៀន ប្រភេទម៉ាទឹកកកចំនួន៤៤កញ្ចប់ថង់តូចកាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី២៨ ឧសភា ២០១៩ នៅ ចំណុចផ្លូវបេតុងភូមិថ្មគោលទី១ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

លោក សាន ប៉ែត នាយប៉ុស្តិ៍នគរបាលចោមចៅទី២ បានឲ្យដឹងថា ក្រោមការដឹកនាំ និងទទួលបទបញ្ជារ ពីឯកឧត្តមឧត្តមសេនីយឯក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ និងលោកវរសេនីយឯក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌ បានណែរនាំអោយគ្រប់ប៉ុស្តិ៍នគរបាលចំណុះអោយអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ អោយយកចិត្តទុកដាក់ ចំពោះបញ្ហារគ្រឿងញៀន ជាក់ស្តែង កំលាំងប៉ុស្តិ៍នគរបាលចោមចៅទី២ បានឃាត់ខ្លួន ជនសង្ស័យឈ្មោះ ញឹម វណ្ណែត អាយុ២៣ឆ្នាំ ទីកន្លែងកំណើតនៅភូមិភ្នៀត សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ស្នាក់នៅបន្ទប់ជួលភូមិថ្មគោលទី១ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។

លោកមេប៉ុស្តិ៍បានបន្តថា មុនពេលកើតហេតុ កំលាំងប៉ុស្តិ៍បាន ចេញល្បាត តាមគោលដៅស្មុកស្មាញ ខណៈនោះក៏មានប្រជាពលរដ្ឋល្អក្នុងមូលដ្ឋាន បានទូរស័ព្ទរាយការណ៍ ប្រាប់ថានៅចំណុចកើតហេតុខាងលើនេះ មានជនសង្ស័យកំពុងឈរលក់គ្រឿងញៀន ក្រោយទទួលបានព័ត៍មានភ្លាម កំលាំងបានចុះទៅដល់ ក៏បានឃើញជនសង្ស័យ ពិតមែន ក៏ឃាត់ខ្លួននិងចាប់យកវត្ថុតាង ក្រាមសថ្លាចំនួន៤៤ កញ្ចប់ប្រភេទម៉ាទឹកកក។

បច្ចុប្បន្នកម្លាំងជំនាញប៉ុស្តិ៍ចោមចៅទី២ កំពុងសួរនាំនិងកសាងសុំណុំរឿងបញ្ជូនបន្ត ទៅកាន់ផ្នែកជំនាញគ្រឿងញៀន នៃអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ ចាត់បន្តតាមផ្លូវច្បាប់៕B/