ជនសង្ស័យជួញដូរគ្រឿងញៀន១៣នាក់ត្រូវបានសម្លាប់នៅប្រេស៊ីល

239
ចែករម្លែក

ប៉ូលិសប្រេស៊ីលបានបាញ់សម្លាប់ជនសង្ស័យជាអ្នកជួញដូរគ្រឿងញៀនយ៉ាងហោចណាស់១៣នាក់កាលពីថ្ងៃសុក្រទី៨កុម្ភៈក្នុងអំឡុងពេលបាញ់ប្រហារមួយនៅក្នុងតំបន់អនាធិបតេយ្យមួយនៅសង្កាត់Santa Teresa ក្នុងទីក្រុងRio de Janeiro ។

លោក Mauro Fliess អ្នកនាំពាក្យប៉ូលិស បាននិយយាថា ការប៉ះទង្គិចគ្នានេះបានកើតឡើងនៅពេលដែលក្រុមមន្រ្តីត្រូវបានបាញ់មកលើខណៈដែលពួកគេបានចូលទៅក្នុងតំបន់មួយដែលពួកជនសង្ស័យបានកំពុងលាក់ខ្លួន។ លោកបាននិយាយថា មិនមានប៉ូលិសរងរបួសទេ។

ក្រុមមន្ត្រីបានរឹបអូសបានគ្រឿងញៀន កាំភ្លើង និងគ្រាប់រំសេវ ជាច្រើនក្នុងអំឡុងពេលប្រតិបត្តិការប្រឆាំងគ្រឿងញៀន។

ប៉ូលិសបាននិយាយកាលពីថ្ងៃសុក្រ ថាចំនួនអ្នកស្លាប់បានកើនឡើងដល់១៣នាក់ បន្ទាប់ពីជនសង្ស័យ២នាក់រងរបួស បានស្លាប់នៅក្នុងមន្ទីរពេទ្យ។

ទីក្រុង Rio de Janeiro គឺជាទីក្រុងមួយក្នុងចំណោមទីក្រុងដែលមានអំពើហិង្សាបំផុតនៅលើពិភពលោកដោយមានការបាញ់ប្រហារជាញឹកញាប់រវាងប៉ូលិសនិងក្រុមអ្នកជួញដូរគ្រឿងញៀនហើយអត្រាឃាតកម្មប្រចាំឆ្នាំប្រហែល៥០នាក់ក្នុងចំណោម១០០.០០០នាក់៕ដោយ៖សុខា/sn

ប៉ូលិសប្រេស៊ីលបានដឹកសាកសពនៃក្រុមអ្នកជួញដូរគ្រឿងញៀនដែលត្រូវបានសម្លាប់ក្នុងអំឡុងការប៉ះទង្គិចគ្នានៅទីក្រុង Rio de Janeiro កាលពីថ្ងៃសុក្រ