ជនសង្ស័យពាក់ពន្ធ័ ករណីបាញ់សម្លាប់ ជនជាតិចិនទម្លាក់ពីលើរថយន្ត សមត្ថកិច្ចរកឃើញ៤នាក់បន្ថែមទៀត មានខ្មែរ២នាក់

171
ចែករម្លែក

ដោយ:វណ្ណៈ/ព្រះសីហនុ ៖ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានរៀបចំបញ្ជូនជនសង្សយ័ចំនួន៤នាក់ផ្សេងទៀតទៅតុលាការដើម្បីផ្តន្ទាទោសនៅព្រឹកថ្ងៃទី១៤ខែតុលាឆ្នាំ២០១៩នេះ ក្នុងនោះមានជនជាតិចិន២នាក់និងជនជាតិខ្មែរ២នាក់ ពាក់ពន្ធ័នឹងអំពើបាញ់សម្លាប់ជនជាតិចិននៅក្រុងព្រះសីហនុដែលបានប្រព្រឹត្តនៅផ្លូវវិថីសេតេ ក្នុងភូមិ១សង្កាត់លេខ៣ ក្រុង_ខេត្តព្រះសីហនុកាលពីថ្ងៃទី៣០ខែកញ្ញា២០១៩កន្លងមក។

លោកឧត្តមសេនីយ៍ត្រីកុល ផាលីស្នងការរងនគរបាលខេត្តព្រះសីហនុទទួលផែនព្រហ្មទណ្ឌអោយបណ្តាញផ្សព្វផ្សាយដឹងថា ជនសង្សយ័ទាំង៤នាក់នេះ គឺនគរបានចាប់ខ្លួនជាបន្តបន្ទាប់ ក្រោយពីនគរបាលចាប់ខ្លួនជនសង្សយ័២នាក់បានភ្លាមៗក្រោយពេលកើតហេតុ។

លោកឧត្តមសេនីយ៍ត្រីស្នងការរងបញ្ជាក់ថា ជនសង្សយ័ជាជនជាតិចិន២នាក់ក្រោយនេះជាបក្ខពួកក្រុមឃាត្តករដែលបាញ់សម្លាប់ជនរងគ្រោះជាជនជាតិចិនដូចគ្នា(សរុប៤នាក់ស្រីម្នាក់)ត្រូវបានចាប់ខ្លួនអស់ហើយ។

ចំណែកជនសង្សយ័ជាជនជាតិខ្មែរ២នាក់ មុខរបរធ្វើការនៅកាសុីណូ ដែលនគរបាលចាប់ខ្លួនដែរនេះ បើតាមលោកស្នងការរងអះអាងថា អ្នកទាំង២ពាក់ពន្ធ័នឹងបទផ្សំគំនិត(លក់អាវុធអោយក្រុមជនសង្សយ័) យកទៅធ្វើសកម្មភាពបាញ់សម្លាប់ជនរងគ្រោះ។

ជនសង្សយ័ដែលសមត្ថកិច្ចចាប់ខ្លួនបន្ថែមនេះមានឈ្មោះ
១.ឈ្មោះ YI XIN ភេទប្រុស អាយុ៣១ឆ្នាំជនជាតិចិន មុខរបរមិនពិតប្រាកដ។
២.ឈ្មោះ CHEN HAO ភេទប្រុសអាយុ៣០ឆ្នាំ ជនជាតិចិន មុខរបរមិនពិតប្រាកដ។
៣.ឈ្មោះ នាង សានិតភេទប្រុសអាយុ៣០ឆ្នាំ ជនជាតិខ្មែរ អតីតបុគ្គលិកកាសុីណូ។
៤.កែវ ប៊ុនណារ៉ា ភេទប្រុសអាយុ៤៤ឆ្នាំ ជនជាតិខ្មែរ មុខរបរបច្ចុប្បន្នបុគ្គលិកកាសុីណូ ៕B/