ជនសង្ស័យ៣នាក់ករណីលួចសង្ហ័សីដំបូលឃ្លាំង ត្រូវប៉ូលិសប៉ុស្តិ៍​ស្វាយ​ប៉ាក​បង្រ្កាបបាន

631
ចែករម្លែក

ដោយៈសាវរក្ស/ភ្នំពេញ ៖ ជនសង្ស័យ៣នាក់ក្នុងករណីលួចស័ង្កសីដំបូល​ឃ្លាំង ត្រូវប៉ូលិសប៉ុស្តិ៍ស្វាយប៉ាកបង្រ្កាបបាននាព្រលប់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩ ត្រង់ចំណុចក្រុម៥ ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ ។

បើតាមប៉ូលិសប៉ុស្តិ៍ស្វាយប៉ាកបានឲ្យដឹងថា ជនសង្ស័យទី១ ឈ្មោះ សារី អុីមរ៉ន ភេទប្រុសអាយុ៣៧ឆ្នាំ ជនជាតិឥស្លាម ទីលំនៅភូមិឃ សង្កាត់ច្រាំងចំរេះ២ មុខរបរមិនពិតប្រាកដ (មានសារធាតុញៀន)។ ជនសង្ស័ទី២ ឈ្មោះ មីន រ៉ូហ្វី ភេទប្រុស អាយុ៣២ឆ្នាំ ទីលំនៅភូមិឃ សង្កាត់ច្រាំងចំរេះ២ មុខរបរមិនរើសអេត​ចាយ (មានសារធាតុញៀន) ។ ជនសង្ស័យទី៣ ឈ្មោះ សន សឿ ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្លះជួល ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក កម្មករសំណង់( មានសារធាតុញៀន) ។

ចំណែកជនរងគ្រោះឈ្មោះ ជា ហួរ ភេទប្រុស អាយុ៤៥ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅដីឡូ១៦៨A ផ្លូវលំក្រុម៣ ភូមិឃ្លាំងសាំង សង្កាត់ឫស្សីកែវ មុខរបរ មន្រ្តីក្រសួងសង្គមកិច្ច ។

តាមប្រភពពីសមត្ថកិច្ច​​ មុនពេលកើតហេតុវេលាម៉ោងខាងលើ ជនរងគ្រោះ​បានមកពីផ្ទះ មកមើលឃ្លាំងដែលទុកចោល ក៏ស្រាប់តែឃើញជនសង្ស័យទាំង​៣នាក់ខាងលើកំពុងធ្វើសកម្មភាពគោះដំបូលឃ្លាំង(ស័ង្កសី) រួចក៏ស្រែកផ្អើលឆោឡោ ខណៈពេលដែលកម្លាំងកំពុងធ្វើការល្បាតបានជួយ​អន្តរាគមន៍ ឈានទៅឃាត់ខ្លួនជនសង្ស័យបានទាំង៣នាក់តែម្តង។ ដោយឡែកសម្ភារដកហូតរួមមាន ម៉ូតូម៉ាកធូឌេ ពណ៌លឿង​ពាក់ស្លាកលេខភ្នំពេញ១CH ២៨១៥ សោ០២ដើម កាំបិតប័ងតោមួយ។

ក្រោយចាប់ឃាត់ខ្លួន​ជនសង្ស័យទាំង៣នាក់បញ្ជូនខ្លួនទៅអធិការដ្ធាខណ្ឌ​ឫស្សីកែវ​បាន​ក៏សាង​សំណុំរឿងបញ្ជូនតាមនីតិវិធី៕B/Ha