ជនសង្ស័យ​ខ្មែរ​ម្នាក់​ចូល​ដី​ថៃ​លក់​ថ្នាំង​ញៀន​ត្រូវ​តម្រួត​ថៃ​ចាប់ខ្លួន​

361
ចែករម្លែក

ដោយ:​គ្រញូង​/បាត់ដំបង ៖ ​ជនសង្ស័យ​ម្នាក់​រស់នៅ​ស្រុក​សំពៅ​លូន ​ត្រូវ​តម្រួត​ថៃ​ឃាត់ខ្លួន​នៅក្នុង​ទឹកដី​ថៃ នៅ​ចំណុច​ជាប់​ព្រំប្រទល់​ភូមិ​អូរ​ឃុំ​សន្តិភាព ស្រុក​សំពៅ​លូន​។ ហេតុការណ៍​នេះ​កើត​ឡើ​កាលពី​រសៀល​ថ្ងៃទី​១៩ ខែកុម្ភៈ​ឆ្នាំ​២០១៩​។

តាម​របាយការណ៍​រប​ស់​តម្រួត​ថៃ​បាន​ឲ្យ​ដឹងថា សមត្ថកិច្ច​ថៃ​បាន​ឃាត់ខ្លួន​ប្រជាពលរដ្ឋ​ខ្មែរ​ម្នាក់​ឈ្មោះ វិ​ន សុ​ភិន ភេទ​ប្រុស​អាយុ​២៧​ឆ្នាំ រស់នៅ​ភូមិ​អូរ ឃុំ​សន្តិភាព ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង ពីបទ​ជួញដូរ​ចែកចាយ​គ្រឿងញៀន​ខុសច្បាប់​នៅ​ទឹកដី​ថៃ​។​តម្រួត​ថៃ បានធ្វើ​ការដកហូត​វត្ថុតាង​ថ្នាំ​គ្រាប់​សង្ស័យ​មាន​សារធាតុ​ញៀន​ចំនួន ១​កំប៉ុង (​ពុំ​ដឹងថា​មាន​ចំនួន​ប៉ុន្មាន​គ្រាប់​)​។​

​បច្ចុប្បន្ន កម្លាំង​សមត្ថកិច្ច​ថៃ​បាន​កសាង​សំណុំរឿង និង​អនុវត្ដ​តាម​នីតិវិធី​ច្បាប់​នៅក្នុង​ប្រទេស​ថៃ​។ សូមបញ្ជាក់ថា​ជនសង្ស័យ​ជា​មុខសញ្ញា​ចែកចាយ​គ្រឿងញៀន ដែល​ស្ថិតក្នុង​បញ្ជី​គ្រប់គ្រង​របស់​កម្លាំង​សមត្ថកិច្ច​ខែ្មរ ហើយ​កំពុងតែ​តាម​បង្ក្រាប​ផងដែរ​តែ​ត្រូវ​តម្រួត​ថៃ​ចាប់បាន​មុន​៕B/