ជនសង្ស័យ​គ្រឿងញៀន​បាញ់​ប៉ូលិស​ក្នុង​តុលាការ​ថៃ​រួច​រត់គេចខ្លួន​មក​សម្ងំ​ជិត​ព្រំដែន​កម្ពុជា តែ​…

6157
ចែករម្លែក

​ក្រុម​អាជ្ញាធរ​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ទី​៦​វិច្ឆិកា​ថា ជនសង្ស័យ​គ្រឿងញៀន​ជនជាតិ​អាម៉េរិក​ម្នាក់​និង​មិត្តស្រី​ជនជាតិ​ថៃ​របស់​គាត់​ដែល​បាន​រត់គេច​ខ្លួន​បន្ទាប់​ពី​ពួកគេ​​បាន​បាញ់​និង​ចាក់​សម្លាប់​មនុស្ស​ដើម្បី​បើកផ្លូវ​រត់គេច​ចេញពី​បន្ទប់​សវនាការ​នោះ ត្រូវបាន​ចាប់ខ្លួន​បាន​មក​វិញ​កាលពី​ថ្ងៃ​ពុធ​ ដោយ​បុរស​នោះ​បាន​បាញ់​មិត្តស្រី​របស់គាត់​​ ហើយ​បន្ទាប់មក​បាញ់​ខ្លួនឯង នៅ​ពេល​ប៉ូលិស​ឡោមព័ទ្ធ​។​

​គូ​ស្នេហ៍​នេះ ជាមួយនឹង​បក្ខពួក​ម្នាក់​ទៀត បាន​រត់គេចខ្លួន​ពី​បន្ទប់​តុលាការ​ដែល​បាន​កំពុង​ដំណើរការ​សវនាកា​រ​នៅ​ទីក្រុង​ប៉ា​តា​យ៉ា ភាគខាងត្បូង​នៃ​ប្រទេស​ថៃ កាលពី​ថ្ងៃ​ចន្ទ​​ ដោយ​ធ្វើឱ្យ​ប៉ូលិស​ម្នាក់​រងរបួស នៅ​មុន​ពេល​រត់​គេច​ដោ​យ​ឡើង​ជិះ​រថយន្ត​មួយ​បាំង​កន្លះ​(​ពិ​ក​អា​ប់​) មួយ​។​ប៉ុន្តែ​កាលពី​ថ្ងៃ​ពុធ ​ពួកគេ​ត្រូវ​បាន​តាម​ចាប់ខ្លួន​នៅ​ខេត្ត​ស្រះកែវ​​ដោយ​ជនជាតិ​អាម៉េរិក​នេះ​បាន​ចាប់​មិត្តស្រី​របស់​គាត់​ធ្វើជា​ចំណាប់ខ្មាំង​ក្នុង​ពេល​ប្រឈម​មុខ​ជាមួយ​ប៉ូលិស​។​

​មន្ត្រី​នៅ​អគ្គស្នងការ​ប៉ូលិស​ជាតិ​ថៃ បាន​ប្រាប់​សារព័ត៌មាន AFP ថា​” ជនសង្ស័យ​បរទេស​នេះ​បាន​បាញ់​មិត្តស្រី​របស់គាត់​ ហើយ​បន្ទាប់មក​បាញ់​ខ្លួនឯង​” ។ លោក​បាន​បន្ថែមថា ​​ជនជាតិ​អាម៉េរិក​នេះ បាន​រង​របួសធ្ងន់​និង​បាន​ស្លាប់​នៅ​មន្ទីរពេទ្យ​នៅ​ប៉ុន្មាន​ម៉ោង​ក្រោយ​មក​ ហើយ​ប្រពន្ធ​ក៏​រងរបួស​ផងដែរ ប៉ុន្តែ​រង​របួសស្រាល ។​

​គូ​ស្នេហ៍​​នេះ​ប្រឈម​នឹង​ការកាត់ទោស​ប្រហារជីវិត​ពីបទ​ជួញដូរ​គ្រឿងញៀន ​ទោះ​បី​យ៉ាង​នេះ​ក្តី ទោស​នោះ​កម្រ​ត្រូវបាន​អនុវត្ត ។​

​ប៉ូលិស​បាន​និយាយថា ​ជនសង្ស័យ​ទី​៣​នោះ ក៏​ត្រូវបាន​ចាប់ខ្លួន​បាន​ដោយឡែក​ពីគ្នាផង​ដែរ ​ខណៈ​ដែល​មនុស្ស​២​នាក់​ផ្សេង​ទៀត​ដែល​សង្ស័យ​ជួយ​ឱ្យ​អ្នក​ទាំង​៣​នេះ​រត់​គេច​​ខ្លួននោះ ក៏​ត្រូវបាន​ចាប់ខ្លួន​ផងដែរ​៕​ដោយ​៖​សុខា​/​វាសនា​/Ha

ជន​រត់គេចខ្លួន​ជនជាតិ​អាម៉េរិក​ឈ្មោះ បាត អាល់​ឡេន ណ​ហេ​ល​មូស និង​មិត្តស្រី​ជនជាតិ​ថៃ ត្រូវ​ប៉ូលិស​ឡោមព័ទ្ធ​នៅក្នុង​ព្រៃ​ជិត​ព្រំដែន​កម្ពុជា​កាលពី​ថ្ងៃ​០៦​វិច្ឆិកា

អ្នក​ទាំង​ពីរ​កំពុង​រង់ចាំ​សវនាកា​រ​នៅ​តុលាការក្រុង​ប៉ា​តា​យ៉ា មុន​បាញ់​និង​ចាក់​ប៉ូលិស​បើកផ្លូវ​រត់​

ថៃ​ជា​មជ្ឈមណ្ឌល​ឆ្លងកាត់​ថ្នាំញៀន​ដី​ធំ​មក​ពី​តំបន់ត្រីកោណមាស​