ជនសង្ស័យ​ឆក់​កាបូប​ជនជាតិ​ចិន​មិនបាន​សម្រេច​ក្រឡាប់​រឺ​ម៉ក​កង់​បួន​និង​ដួល​ម៉ូតូ រួច​រត់ចោល​ម៉ូតូ​

782
ចែករម្លែក

​ដោយ : ​ចាន់តូ​/ ​ភ្នំពេញ ៖ ជនសង្ស័យ​មួយក្រុម​មាន​គ្នា​ប្រាំ​ទៅ​ប្រាំមួយ​នាក់​ជិះ​ម៉ូតូ​បី​គ្រឿង​ទៅធ្វើ​សកម្មភាព​ឆក់​កាបូប​ពី​ជន​ជាតិចិន ដែល​ជិះ​រឺ​ម៉ក​កង់​បួន​មិនបាន​សម្រេច បណ្តាល​ឲ្យ​រឺ​ម៉ក​កង់​បួន​ក្រឡាប់​ចំណែកឯ​ក្រុម​ជនសង្ស័យ​បាន​ជិះ​រត់​គេចខ្លួនបាត់ ដោយ​បន្សល់ទុក​ម៉ូតូ​មួយគ្រឿង​។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់ ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ​២០១៨​ត្រង់ចំណុច​ខាងកើត​ស្តុ​ប​វត្ត​អង្ក​តា​មិញ​ប្រមាណ​៥០​ម៉ែត្រ តាម​បណ្តោយ​ផ្លូវ​២០០៤ ស្ថិតក្នុង​សង្កាត់ ចោមចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

​បើតាម​សម្តី​ពី​បុរស​ម្នាក់​ឈ្មោះ ឡេង គីម​ហុង អាយុ​៥០​ឆ្នាំ ជា​អ្នកបើក​ម៉ូតូ​រឺ​ម៉ក​កង់​បួន​បាន​រៀបរាប់​ប្រាប់​ឲ្យ​ដឹងថា​ មុន​ពេល​កើតហេតុ​គាត់​បាន​បើក​ម៉ូតូ​រឺ​ម៉ក​កង់​បួន​មួយគ្រឿង តាម​បណ្តោយ​ផ្លូវ​២០០៤ ក្នុងទិសដៅ​ពី​លិចទៅ​កើត ដោយ​ដឹក​បុរស​ជា​ជន​ចិន​ម្នាក់ ទើបតែ​ចេញមក​ពី​អាកាសយន្ត​ដ្ឋា​ន​ពោធិ​តុង បំណង​ទៅ​ម្តុំ​បឹងត្របែក​។ លុះ​ជិះ​មកដល់​ចំណុចកើតហេតុ​ស្រាប់តែ​លេចមុខ​ជនសង្ស័យ​មួយក្រុម មាន​គ្នា​ប្រាំ​ទៅ​ប្រាំមួយ​នាក់ ជិះ​ម៉ូតូ​បី​គ្រឿង ដោយ​មួយគ្រឿង​ម៉ាក ហុងដា​ឌ្រី​ម ស៊េរី​២០១៨ ពណ៌​ខ្មៅ ពាក់​ស្លាកលេខភ្នំពេញ​1HB-2997 និង​ពីរ​គ្រឿង​ទៀត​មិន​ចាំ​ម៉ាក ជិះ​មកពី​ក្រោយ​។ ហើយក៏​បានធ្វើ​សកម្មភាព​ឆក់​កាបូប​យូ​ដៃ​ពី​បុរស​ជា​ជន​ជាតិចិន​ដែល​ជិះ​ម៉ូតូ​រ៉ឺម៉ក​ ​តែ​មិនបាន​សម្រេច​បណ្តាលឲ្យម៉ូតូ​រ៉ឺ​ម៉ក ក្រឡាប់​ផ្ងារជើង​ទៅលើ​ម៉ូតូ​របស់​ជនសង្ស័យ​មួយគ្រឿង​ខាងលើ​ដួល​ទៅ​ចូល​ទឹក​ធ្លុ​ក​ដែល​នៅតាម​ចិញ្ចើមផ្លូវ និង​បណ្តាល​ឲ្យ​អ្នកបើកបរ​រួមទាំង​បុរស​ជា​ជនជាតិ​ចិន​រង របួសស្រាល​។ ភ្លាមៗ​នេះ​ដោយ​ក្រុម​ជនសង្ស័យ​ភ័យ​ស្លន់ស្លោ​ក៏​ជិះ​ម៉ូតូ​រត់គេចខ្លួន​បាត់ស្រមោល​បន្សល់ទុក​ម៉ូតូ​មួយគ្រឿង​នៅ​កន្លែងកើតហេតុ​។​

​ក្រោយពេល​កើតហេតុ​ជនរងគ្រោះ​ត្រូវបាន​សាច់ញាតិ​ដឹក​តាម​ម៉ូតូ​កង់​បី​យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ដោយ​ម៉ូតូ របស់​ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ​ដើម្បី​ស្រាវជ្រាវ​រក​ជនសង្ស័យ​យកមក​ដាក់ទោស​ទៅតាម​ផ្លូវច្បាប់​៕​B

ជនរងគ្រោះជនជាតិចិន រងរបួសស្រាល