ជនសង្ស័យ​ជួញដូរ​គ្រឿងញៀន​ម្នាក់ នគរបាល​ប៉ុស្តិ៍​ចោមចៅ​២ ស្រាវជ្រាវ​ចាប់ខ្លួនបាន​

756
ចែករម្លែក

ដោយ​: ចាន់តូ / ភ្នំពេញ​: ជនសង្ស័យ​ម្នាក់​ជា​មុខសញ្ញា​ជួញដូរ​ថ្នាំញៀន​សកម្ម​ក្នុង​មូលដ្ឋាន ត្រូវបាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​ចោមចៅ​២ ដឹកនាំ​ដោយ​លោក សាន ប៉ែត នាយប៉ុស្តិ៍ ស្រាវជ្រាវ​ឈានដល់​បង្ក្រាប​ចាប់ខ្លួនបាន កាលពី​វេលា​ម៉ោង​១១​និង​៤៥​នាទី​ព្រឹក ថ្ងៃទី​១ ខែសីហា ឆ្នាំ​២០១៨ ស្ថិតនៅ ដីឡូត៍ ក្រុម​៦ ភូមិ​ព្រៃ​ល្វា សង្កាត់​ចោមចៅ​២ ខណ្ឌ​ពោធិ​សែន​ជ័យ​។​

​ជនសង្ស័យ​ជា​មុខសញ្ញា​សកម្ម​ខាង​លក់​ថ្នាំញៀន​ក្នុង​មូលដ្ឋាន ឈ្មោះ សំ សំណាង ភេទ​ប្រុស អាយុ ២៨​ឆ្នាំ មុខរបរ លក់​ថ្នាំញៀន មាន​ទីលំនៅ​ភូមិ ព្រៃ​ល្វា សង្កាត់​ចោមចៅ​២ ខណ្ឌ​ពោធិ​សែន​ជ័យ ។ ក្នុង​ប្រតិបត្តិការ​ខាងលើ​សមត្ថកិច្ច​ដកហូត​បាន ថ្នាំញៀន​បន​៨​កញ្ចប់ ក្នុងនោះ​១​កញ្ចប់​ធំ ម៉ូតូ​មួយគ្រឿង ម៉ាក XR ពណ៌​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ 1Bw-7694​។​

​តាម​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា ជន​ខាងលើ កន្លងមក​ធ្លាប់​រាយការណ៍​ប្រាប់​សមត្ថកិច្ច ជុំវិញ​សភាពការណ៍ ពាក់ព័ន្ធ​គ្រឿងញៀន តែ​ជនសង្ស័យ​គេចខ្លួន​រហូត​។​

​ក្រោយពី​ឃាត់ខ្លួន​បាន ជនសង្ស័យ​នាំទៅ​សាកសួរ​នៅ​ប៉ុស្តិ៍ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅ​ផ្នែក​ជំនាញ​អធិការដ្ឋាន បន្ត​តាម​នីតិវិធី​៕ ល​