ជនសង្ស័យ​ជួញដូរ​គ្រឿងញៀន​២​នាក់ ត្រូវបាន​បាញ់សម្លាប់​ក្នុងការ​បាញ់​តដៃ​ជាមួយ​ប៉ូលិស​ថៃ​

1018
ចែករម្លែក

​ជនសង្ស័យ​ជួញដូរ​គ្រឿងញៀន​ចំនួន​២​នាក់​ត្រូវបាន​សម្លាប់​ក្នុងការ​បាញ់​តដៃ​ជាមួយ​ប៉ូលិស​ប្រឆាំង​គ្រឿងញៀន​ថៃ នៅ​ខេត្ត​ឆៀង​រ៉ៃ កាលពី​យប់​ថ្ងៃ​ពុធ នៅពេលដែល ប៉ូលិស បាន​ព្យាយាម​ចាប់​ពួកគេ​នៅក្នុង​ប្រតិបត្តិការ​មួយ​។​

​ប៉ូលិស​បន្លំ​ខ្លួន​ម្នាក់ បាន​ទាក់ទង​ជាមួយ​ជនសង្ស័យ​២​នាក់​នេះ​ដើម្បី​ទិញ​គ្រឿងញៀន​ពី​ពួកគេ​នៅ​ផ្លូវ​មួយ​នៅ​ស្រុក​មេ​សៃ ក្នុង​ខេត្ត​ឆៀង​រ៉ៃ ។​​ប៉ុន្តែ ជនសង្ស័យ​២​នាក់​នោះ បាន​បាញ់​មកលើ​ប៉ូលិស​ដើម្បី​រត់គេចខ្លួន​នៅពេល​ពួកគេ​ដឹងថា វា​ជា​អន្ទាក់​របស់​ប៉ូលិស​។

​បន្ទាប់ពី​មានការ​បាញ់​តដៃ​គ្នា​ប្រហែល​១០​នាទីមក​នោះ ប៉ូលិស​បានសម្លាប់​ជនសង្ស័យ​២​នាក់​នេះ​។ ប៉ូលិស​បាន​រកឃើញ​គ្រឿងញៀន​មេ​តាំ​ហ្វី​តា​មីន​ចំនួន​២,១២២ លាន​គ្រាប់ និង​គ្រឿងញៀន​ម៉ា​ទឹកកក​ចំនួន​៦៥​គីឡូក្រាម​នៅក្នុង​រថយន្ត​របស់​ក្រុម​ជនសង្ស័យ​នោះ​៕ ដោយ៖ សុខា

​ប៉ូលិស​បាន​រកឃើញ គ្រឿងញៀន​មេ​តាំ​ហ្វី​តា​មីន​ចំនួន​២,១២២​លាន​គ្រាប់ និង​គ្រឿងញៀន​ម៉ា​ទឹកកក​ចំនួន​៦៥​គីឡូក្រាម​នៅក្នុង​រថយន្ត​របស់​ក្រុម​ជនសង្ស័យ

#