ជនសង្ស័យ​ដែល​កាប់​គ្នា​ក្នុង​វង់​ផឹកស៊ី​ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​ហើយ​

252
ចែករម្លែក

ដោយៈ​សន​សក្តា​/​កំពង់ឆ្នាំងៈ ​ជនសង្ស័យ​ដែល​ទាញ​កាំបិតផ្គាក់​កាប់​ប្រហារ​ទៅ​លើជនរងគ្រោះ​ក្នុងពេល​ផឹកស៊ី​កាលពី​ថ្ងៃទី​៣០​ខែកក្កដា​ឆ្នាំ​២០១៩​នោះ​ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​ហើយ ​ក្រោយពី​បាន​រត់គេចខ្លួន​បន្ទាប់​ពី​ធ្វើ​សកម្មភាព​មក​នោះ​។​ការឃាត់ខ្លួន​ជនសង្ស័យ​នេះ ​គឺ​បាន​ធ្វើឡើង​នៅ​ភូ​ឃុំ​ក្រាំង​ល្វា ស្រុក​សាមគ្គី​មានជ័យ ខេត្តកំពង់ឆ្នាំង​ កាលពី​ថ្ងៃ​ម៉ោង ៥ និង​៣០​នាទី ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០១៩​។​

សមត្ថកិច្ច​បានឱ្យដឹង​ថា ​ជនសង្ស័យ​ដែល​កាប់​ប្រហារ​ទៅ​លើជនរងគ្រោះ​នោះ​មានឈ្មោះ​គួ​ក​ខ្លី​ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ នៅ​ភូមិ​សំបុក​គ្រៀល ឃុំ​ក្រាំង​ល្វា ស្រុក​សាមគ្គី​មានជ័យ ខេត្តកំពង់ឆ្នាំង ។សមត្ថកិច្ច​បាន​បន្តថា​ក្រោយពី​ធ្វើ​សកម្មភាព​ភ្លាម​ជនសង្ស័យ​បាន​រត់គេចខ្លួន​ចូលទៅ​ក្នុងព្រៃ​។​

​ប៉ុន្តែ​ក្រោយពី​ការស្រាវជ្រាវ​តាម​បច្ចេកទេស​របស់​សមត្ថ​កិច្ច​បាន​ឈានទៅ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​នៅវេលា​ម៉ោងជាង​៥​ល្ងាច​ថ្ងៃទី​៣១​ខែកក្កដា​ឆ្នាំ​២០១៩​។​ជនសង្ស័យ​ត្រូវបាន​កសាង​សំណុំរឿង​បញ្ជូនមក​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង​ដើម្បី​ចាត់ការ​បន្តទៅ​តាម​នីតិ​វិធី ៕S/Ha