ជនសង្ស័យ​ដែល​បានធ្វើ​សកម្មភាព​ឆក់​ការ​បូ​បលោក​អធិការរង​ខណ្ឌមានជ័យ​ត្រូវ​ឃាត់ខ្លួន​

658
ចែករម្លែក

​ដោយ : សាវ​រក្ស​/​ភ្នំពេញ ​៖ ជនសង្ស័យ​ដែល​បានធ្វើ​សកម្មភាព​ឆក់​ការ​បូ​ប លោក​អធិការរង​ខណ្ឌមានជ័យ​ពេលនេះ​កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌកំ​រិត​ស្រាល​រាជធានី​ភ្នំពេញ​ឃាត់ខ្លួន កាលពីរ​វេលា​ម៉ោង ៦​ល្ងាច នៅ​ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៨ កម្លាំង​ជំនាញ​របស់​ការិយាល័យ​បាន​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​ម្នាក់ នៅ​ចំណុច​ផ្ទះសំណាក់​ទិ​ត​ហួរ ផ្លូវលំ សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ​។​

​ដែល​បាន​ប្រព្រឹត្ត​បទល្មើស អំពើ​លួច​មាន​ស្ថាន​ទម្ងន់ទោស (​ឆក់​កាបូបដៃ ពណ៌ ខ្មៅ ) កាលពី​ថ្ងៃទី ១៣ ខែ សីហា ឆ្នាំ ២០១៨ រសៀល​​នៅ​ចំណុច​មុខផ្ទះ​លេខ​៨ ផ្លូវ​លេខ​២៩៤ ភូមិ​៥ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន​។ ជនសង្ស័យ​ឃាត់ខ្លួន​បាន​ឈ្មោះ​ម៉ន​សំនៀង​ភេទ​ប្រុស​អាយុ​២៤​ឆ្នាំ​មុខរបរ​មិន​ពិតប្រាកដ​ស្នាក់​នៅផ្ទះ​លេខ​៦០E0Z ផ្លូវ​លេខ​១២២​ក្រុម​៧០​សង្កាត់​មិត្តភាព​ខណ្ឌ​៧​មករា​។​

​ជនរងគ្រោះ​ឈ្មោះ ម៉េង វិមាន​តារា ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរ​នគរបាល ស្នាក់​នៅផ្ទះ​លេខ​១៥៤ ផ្លូវ​បេតុង ភូមិ​ព្រែក​តា​ឡុង សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ ។ សម្ភារៈ​បាត់បង់ អាវុធ​ខ្លីម៉ាក​GLOCK១៩​ពណ៌​ខ្មៅ​លេខ​AAMY៨៦០​ផលិត​នៅ​ប្រទេស​អាមេរិក ចំនួន​០១ដើម បង់​អាវុធខ្លី ចំនួន០១ គ្រាប់​ចំនួន១៥ គ្រាប់ ទូរ​សព្ទ័​ ម៉ាក​SamsungGalaxyS9 ពណ៌​ខ្មៅ ប័ណ្ណ​សម្គាល់​យានយន្ត ពាក់​ស្លាក​លេខ ភ្នំពេញ ២AC- ៨៧៩៨​ប័ណ្ណបើកបរ ចំនួន​១ អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ចំនួន​១ កាត​ATM ចំនួន​៤សន្លឹកប្រាក់រៀល ចំនួន៤លាន​រៀល និង​ប្រាក់​ដុល្លារ២០ដុល្លារ​។​

​វត្ថុតាង​ចាប់យក​បាន អាវុធ​ខ្លីម៉ាក​GLOCK១៩ ពណ៌​ខ្មៅ លេខ​AAMY៨៦០​ផលិត​នៅ​ប្រទេស​អាមេរិក ចំនួន​០១ដើម បង់​អាវុធខ្លី ចំនួន​១គ្រាប់​ចំនួន​៤គ្រាប់ ជា​របស់​ជនរងគ្រោះ ឈ្មោះ ម៉េង វិមាន​តារា​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ ​ការិយាល័យ​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​តាមច្បាប់ ៕​B