ដោយ៖ឆាយានាថ / ភ្នំពេញ៖ ជនសង្ស័យទី៣ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន នៅថ្ងៃទី១៥ ខែមីនា នេះ ពាក់ព័ន្ធហិង្សាលើបណ្ឌិតស៊ុយ សារ៉េត។ នេះបើតាមការបញ្ជាក់របស់នាយឧត្ដមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ មុននេះបន្តិច។
ជនសង្ស័យទី៣ មានឈ្មោះ អាន ផល្លី អាយុ៣១ឆ្នាំ ស្នាក់នៅ សង្កាត់ច្រាំងចំរេះ ២ ខណ្ឌឫស្សីកែវ៕L