ជនសង្ស័យ​បីនាក់ ​និង​វត្ថុតាង​ត្រូវ​បញ្ជូនទៅ​តុលាការ​

260
ចែករម្លែក

ដោយ:​គ្រញូង/​បាត់ដំបង ៖ ​នៅ​ព្រឹក​ថ្ងៃទី​៣១​ ខែកក្កដា ​ឆ្នាំ​២០១៩ អធិការនគរបាល​ស្រុក​បាណន់​បាន​បញ្ជូន​ជនសង្ស័យ​បីនាក់​ទៅ​តុលាការខេត្ត​ក្រោយពេល​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក ឃាត់ខ្លួនមុខសញ្ញាជួញដូរ​ថ្នាំញៀន​ពីរ​នាក់រួច
បាន​​​​បន្ត​និតិ​វិធី​ឈានដល់ ការឃាត់ខ្លួនបានម្នាក់ទៀតនៅភូមិកំពង់ឆ្លងឃុំឈើទាល ក្នុង​បទល្មើស​ជាក់ស្តែង។ ក្នុង​កិច្ចប្រតិបត្តិការ​នេះ សមត្ថកិច្ច​យើង​ឃាត់ខ្លួន​ជនសង្ស័យ​សរុប​បាន៣នាក់​ព្រមទាំង​ដកហូត​បាន​ថ្ន​សំ​ញៀន​មួយចំនួន​។​

លោក​វរសេនីយ៍ឯក ​ប៉ាន់ វាន់​នី​ អធិការ​នគរបាល​ស្រុក​បាណន់​បានឲ្យដឹ​ងថា​ជនសង្ស័យ​ប្រុស​ទាំងបី​នាក់​មាន​ ៖
១.​ឈ្មោះ ឈាន វិច្ឆិកា អាយុ២៣​ឆ្នាំ​ រស់នៅក្រុមទី៣ ​ភូមិតា​ស៊ង​ ឃុំបាយ​ដំរាំ ស្រុក​បាណន់​។​
២.​ឈ្មោះ រួន រ៉ូត ហៅកក្កដា អាយុ២០ឆ្នាំ នៅភូមិស្តៅ ឃុំបាយ​ដំរាំ ស្រុកបាណន់ និង​
៣.ឈ្មោះ ស៊ន ស្រស់ អាយុ៣០ឆ្នាំ នៅក្រុមទី៣ ភូមិកំពង់ឆ្លង ឃុំឈើទាល ស្រុក បាណន់​។ ចំណែក​វត្ថុតាង​ចាប់​យកបាន​រួមមាន ​ថ្នាំញៀន​ប្រភេទ​មេ​តាំ​ហ្វេ​តា​មីន​(​ម៉ា​ទឹកកក ICE) ចំនួន៤ថង់​។ ​

លោក​អធិការ​បានបញ្ជាក់​ថា ក​រ​ណីនេះ​កំពុង​រៀបចំ​ឯកសារ បញ្ជូន​ជនសង្ស័យ​ទាំងបី​នាក់​និង​វត្ថុតាង​ទៅ​តុលាការខេត្ត​តាម​នីតិវិធី​៕B/