ជនសង្ស័យ​ប្រុស​ស្រី​៣​នាក់​បាន​ឡើង​របង​ផ្ទះ​ប៉ុនប៉ង​លួច​ទ្រព្យ​សម្បត្តិ ត្រូវបាន​សមត្ថកិច្ច​ចាប់​បាន​ម្នាក់ ​រត់​រួច​២​នាក់

165
ចែករម្លែក

ដោយ:ចាន់តូ​/​ភ្នំពេញ ៖ ជនសង្ស័យ​ប្រុស​ស្រី​៣​នាក់ មាន បំណង​មិនល្អ​បាន​ឡើង​របង​ផ្ទះ​វីឡា​របស់​ប្រជាពលរដ្ឋ​ប៉ុនប៉ងលួច​យក​ទ្រព្យសម្បត្តិ តែ​មិនទាន់​លួចបាន​ផង​ត្រូវ​អ្នកមើល​ថែ​ផ្ទះ មក​ទាន់​រាយ​ការ​ណ៏ ប្រាប់សមត្ថកិច្ច ខណ្ឌ​សែន​សុខ ឲ្យ​មក​ចាប់​ជនសង្ស័យ​បាន​ម្នាក់ រត់​រួច​២​នាក់​។ ហេតុ​ការ​ណ៍នេះ​កើតឡើង​នៅវេលា ម៉ោង​៩​និង​៣០​នាទី យប់ ថ្ងៃ​ព្រ​ហ​ស្ប​តិ៍ ទី​១៧ ខែកញ្ញា ឆ្នាំ​២០១៩​ ស្ថិត​តាម​បណ្ដោយ​ផ្លូវ​ហាណូយ ចំណុច​មុខ ធនាគារជាតិ ក្នុង​សង្កាត់គោក​ឃ្លាង ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​

​ជនសង្ស័យ​មិនត្រូវ​បាន​ស្គាល់ឈ្មោះ​នោះទេ ​បាន​ឡើង​របង​ផ្ទះ​វីឡា គ្មានលេខ ផ្លូវ ហាណូយ ដោយ​ម្ចាស់ផ្ទះ​មិន​នៅ​។​

​តាម​ប្រភពពី​អ្នក​ដែល​មើល​ថែ​ផ្ទះ​ខាងលើ​បាន​ឲ្យ​ដឹងថា​មុន ពេល​កើតហេតុ​រូបគាត់ មិនបាន​នៅក្នុង​ផ្ទះ​នោះទេ​ ពេល​ត្រឡប់មកវិញ ក៏​បានឃើញ​ជនសង្ស័យ ២​នាក់​ប្រុស​១ ស្រី​១ អង្គុយ​លើក​ង់​ឥណ្ឌា​នៅ​ខាងក្រៅ​ដោយសង្ស័យ​។ ខណៈពេលនោះ​រូបគាត់​បាន​អឺតមើលក៏ឃើញ​ជនសង្ស័យ​ម្នាក់ទៀត នៅ​ខាងក្នុង​របង​ផ្ទះ ក្នុង​ដៃ​កាន់​ដែក​ទីបមួយ​ដើម​កំពង់​ដើរ​លបៗ​សម្លឹងមើល​រក​វត្ថុ​មាន​តម្លៃ​នឹង​លួច​យក​។ រូបគាត់​ក៏បាន​ប្រាប់​ដល់​ប្រជាព​រដ្ឋ​ដែល​រស់​នៅក្បែរនោះ​នាំគ្នា​ព័​ទ្ធផ្ទះ និង​រាយ​ការ​ណ៍​ប្រាប់សមត្ថកិច្ច ឲ្យ​ចុះមក​ចាប់បាន​ម្នាក់។ ចំណែក​ជនសង្ស័យ​ដែល​អង្គុយ​លើ​កង់​បី​ឥណ្ឌា​ចាំ​ដឹក​ទ្រព្យ​សម្បត្តិ​បាន​បើក​រត់​បាត់ស្រមោល​។ ប្រភព​ដដែល​បាន​ប្រាប់ទៀតថា​ នៅមុន​​២​ថ្ងៃ (​គឺ​នៅ​ថ្ងៃ​អង្គារ ទី​១៥ ខែតុលា ឆ្នាំ​២០១៩ នៅវេលា​៩​និង​៣០​នាទី យប់​)​រូបគាត់​បាន​បាត់​ម៉ូតូ​មួយគ្រឿង ម៉ាកវ៉េវ (WAVE) ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ​បន្ទាយ មានជ័យ​1J.6292 បាន​បាត់​នៅក្នុង​ផ្ទះ​ខាងលើ​ប្រហែល​ជនសង្ស័យ​ញ៉ាម​ចូលមក​លួច​ម្តងទៀត ​ត្រូវ​ជាប់​ខ្នោះ​តែម្តង​។​

​ក្រោយ​កើតហេតុ​ ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​នាំខ្លួន​ទៅ​អធិការដ្ឋាន​ខណ្ឌ​សែន​សុខ​ដើម្បី​សាកសួរ​និង​ចាត់ការ​តាមផ្លូវ​ច្បាប់​៕​B/Ha