ជនសង្ស័យ​ពាក់ព័ន្ធ​ថ្នាំញៀន ២​នាក់ ត្រូវបាន​ចាប់ខ្លួន​នៅ​ក្រុងព្រះសីហនុ​

647
ចែករម្លែក

ដោយ​: វណ្ណៈ / ព្រះសីហនុ​: ជនសង្ស័យ​ចំនួន​២​នាក់ ត្រូវបាន​នគរ​បាលប​ង្ក្រា​ប​គ្រឿងញៀន ចាប់​ឃាត់ខ្លួន​ដោយ​ជាប់​ពាក់ព័ន្ធ​ថ្នាំញៀន​នៅ​ភូមិ​១ សង្កាត់​៤ ក្រុងព្រះសីហនុ កាលពី​យប់​ថ្ងៃទី​២៣​ខែសីហា​ឆ្នាំ​២០១៨​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ករណីនេះ ត្រូវបាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ២​នាក់​: ១-​ឈ្មោះ ង៉ូ​វ ធូ ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ , ២-​ឈ្មោះ ស្រេង ប៊ុន​ណា ភេទ​ប្រុស អាយុ​២៧​ឆ្នាំ​។ ដកហូត​បាន​វត្ថុតាង ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​សារធាតុ​ញៀន ៥​កញ្ចប់ (១​កញ្ចប់​ធំ និង​៤​កញ្ចប់​តូច​), ទូរស័ព្ទដៃ​១​គ្រឿង៕