ជនសង្ស័យ​ពីរ​នាក់​និង​ថ្នាំ​ម៉ា​ទឹក​កជាង​១០​ថង់ ត្រូវ​បញ្ជូនទៅ​តុលាការខេត្ត​ប៉ៃលិន​

452
ចែករម្លែក

ដោយ​: គ្រញូង / បាត់ដំបង​: ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​ប៉ៃលិន កាលពី​រសៀល​ថ្ងៃទី​៣១​ខែឧសភា​ឆ្នាំ​២០១៩ បាន​បញ្ជូន​ជនសង្ស័យ​ពីរ​នាក់ និង​វត្ថុតាង​មួយចំនួន​ទៅ​តុលាការ ក្រោយពេល​កម្លាំង​ផ្នែក​គ្រឿងញៀន សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​ទួល​ល្វា ឃាត់ខ្លួន​បាន​កាលពី​ល្ងាច​ថ្ងៃទី​៣០​ខែឧសភា នៅ​ភូមិ​វាលវង់ សង្កាត់​ទួល​ល្វា ក្រុង​និ​ហ ខេត្ត​នៃ​លិ​ន​។​

​លោក​វរសេនីយ៍ទោ យ៉ែម សារិទ្ធ អធិការ​នគរ​នាល​ក្រុងប៉ៃលិន បានឱ្យដឹងថា ជនសង្ស័យ​ទាំងពីរ​នាក់​មានឈ្មោះ រឿន សុខ​វីត ភេទ​ប្រុស អាយុ​៣០​ឆ្នាំ នៅ​ភូមិបរ​ឌិន​នៀវ សង្កាត់​/​ក្រុង​​ប៉ៃលិន និង​ឈ្មោះ លួ​ន លីន ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ នៅផ្ទះ​ជួល​ភូមិ​វាលវង់ សង្កាត់​ទួល​ល្វា ក្រុងប៉ៃលិន​។ ចំណែក​វត្ថុ​តុ​តាង​ដែល​ដកហូត​បាន​មាន​ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន (​ម៉ា​ទឹកកក​ICE) ចំនួន​១៣​ថង់ ដែល​លាក់​ក្នុង​ហោប៉ៅ​ខោ​។​

​ជនសង្ស័យ​ទាំងពីរ​នាក់ ត្រូវបាន​ក​ដាង​សំណុំរឿង បញ្ជូនទៅ​តុលាការខេត្ត ដើម្បី​ចាត់ការ​តាមច្បាប់​៕ ល​

#