ជនសង្ស័យ​ពី​នាក់​ឆក់​ទូរស័ព្ទ​មិនបាន​សម្រេច​ដួល​ម៉ូតូ​ចាប់បាន​ម្នាក់​រត់​រួច​ម្នាក់​

879
ចែករម្លែក

(​ភ្នំពេញ​)៖ នៅ​រសៀល​ថ្ងៃទី​៥​ខែមេសា​ឆ្នាំ​២០១៨ ជនសង្ស័យ​២​នាក់​ជិះ​ម៉ូតូ​ធ្វើ​សកម្មភាព ឆក់​ទូរ​ស័​ព្ឌ មិនបាន​សម្រេច​ដួល​ម៉ូតូ ត្រូវ​ប្រជាពលរដ្ឋ​ដេញ​ព័ទ្ធ​ចាប់បាន​ម្នាក់​ប្រគល់អោយ សមត្ថកិច្ច​រត់​រួច​ម្នាក់​ស្ថិតនៅ​ចំណុច​ជិត​ស្ពាន​អាកាស​៧​មករា ផ្លូវ​សហព័ន្ធ​រុស្សី ភូមិ​សេ​ប៉េសេ សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។​

​នៅ​ចំពោះមុខ​សមត្ថកិច្ច​ជនសង្ស័យ​បាន​ឆ្លើយ​សារភាពថា​ខ្លួន​ពិតជា​បានធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទដៃ​ពី​ស្ត្រី​រងគ្រោះ​ពិតប្រាកដ​មែន​តែ​មិនបាន​សម្រេច​។​បច្ចុប្បន្ន​ជនសង្ស័យ​បញ្ជូន​ខ្លួន​ទៅ​ផ្នែក​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ​ចាត់​ការបន្ត​តាម​និតិ​វិធី​៕ ដោយ​: ចាន់តូ​

ជនសង្ស័យពីនាក់ឆក់ទូរស័ព្ទមិនបានសម្រេចដួលម៉ូតូចាប់បានម្នាក់រត់រួចម្នាក់ដោយៈចាន់តូ ភ្នំពេញ៖ នៅរសៀលថ្ងៃទី៥ខែមេសាឆ្នាំ២០១៨ ជនសង្ស័យ២នាក់ជិះម៉ូតូធ្វើសកម្មភាពឆក់ទូរស័ព្ឌ មិនបានសម្រេចដួលម៉ូតូ ត្រូវប្រជាពលរដ្ឋដេញព័ទ្ធចាប់បានម្នាក់ប្រគល់អោយសមត្ថកិច្ចរត់រួចម្នាក់ស្ថិតនៅចំណុចជិតស្ពានអាកាស៧មករា ផ្លូវសហព័ន្ធរុស្សី ភូមិសេប៉េសេ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីស្រ្តីរងគ្រោះពិតប្រាកដមែនតែមិនបានសម្រេច។បច្ចុប្បន្នជនសង្ស័យបញ្ជូនខ្លួនទៅផ្នែកជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខចាត់ការបន្តតាមនិតិវិធី៕

Posted by Rasmei Kampuchea Daily on Thursday, April 5, 2018