ជនសង្ស័យ​មួយក្រុម​ឆក់​កាបូប​មិនបាន​សម្រេច ត្រូវបាន​ជនរងគ្រោះ​ដេញចាប់បាន

792
ចែករម្លែក
  • 1
    Share

​ដោ​យ : ចាន់តូ​/​ភ្នំពេញ ៖ ជនសង្ស័យ​មួយក្រុម​មាន​គ្នា​ប្រាំ​ទៅ​ប្រាំមួយ​នាក់​ជិះ​ម៉ូតូ​បី​គ្រឿង​ទៅធ្វើ​សកម្មភាព​ឆក់​កាបូប​ពី នារី​ម្នាក់​ក្នុងចំណោម​គ្នា​៧​នាក់​ជិៈ​ម៉ូតូ​៤​គ្រឿង​ត្រូវបាន​ជនសង្ស័យ​ធាក់ ឲ្យ​ដួល​ម៉ូតូ ១​គ្រឿង​បណ្តាល​ឲ្យ​រលា​ត់ដៃ​យុវជន​ម្នាក់ ដែល​ជិះ​នៅលើ​ស្ពាន​ជ្រោយចង្វា មិនបាន​សម្រេច ត្រូវបាន​ជនរងគ្រោះ​ដេញចាប់បាន១​ម៉ូតូ គ្នា​២​នាក់ ចំណែកឯ​បក្សពួក ផ្សេងទៀត​បាន​ជិះ​រត់​គេចខ្លួនបាត់ ស្រមោល ។​ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៣យប់ ឈានចូល ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២០១៨ ត្រង់ចំណុច លើ​ស្ពាន ជ្រោយចង្វា ស្ថិតក្នុង​សង្កាត់ ជ្រោយចង្វា ​ខណ្ឌជ្រោយចង្វា រាជធានី​ភ្នំពេញ​។​

​ជនសង្ស័យ​ទីមួយ​មានឈ្មោះ សែន វិសាល ភេទ​ប្រុស​​អាយុ ១៨​ឆ្នាំ ជនជាតិខ្មែរ មុខរបរ រត់​តុ​ក​ការ រស់នៅក្នុង​សង្កាត់​ជ្រោយចង្វា រាជធានី​ភ្នំពេញ ជា​អ្នកបើក​ម៉ូតូ​។​ ​ជនសង្ស័យ​ទី​២​មានឈ្មោះ ផុ​ក សុខ​លាប ហៅ (​អា​ឆែប​) ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ជនជាតិខ្មែរ មុខរបរ ធ្វើការ សំណង់ ស្នាក់នៅ​ជាមួយ​មុ​ី​ង​ម្តុំ ផ្សារ​គីឡូ​លេខ​៦ មាន​ស្រុកកំណើត នៅ​ខេត្តកំពង់ឆ្នាំង ជា​អ្នក​ឆក់​។​

​បើតាម​សម្តី​ពី​ជនរងគ្រោះ​បាន​រៀបរាប់​ប្រាប់​ឲ្យ​ដឹងថា ​នៅមុន​ពេល​កើតហេតុ ពួកគាត់​បានចេញ​ពី​ធ្វើការ នៅ​ខាង​ត្រើយ​ខាងកើតជ្រោយចង្វា ក្នុង​គោល​បំណង ទៅផ្ទះនៅ​ម្តុំផ្សារ​ទួល​ទំពូង បើក​ម៉ូតូ​៤​គ្រឿង​គ្នា​៧​នាក់ ប្រុស​៦​នាក់ និង​ស្រី​ម្នាក់ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦A ក្នុងទិសដៅ​ពី​កើ​តទៅ​លិច ដោយ​ដឹក​នារី​ម្នាក់ ។ លុះ​ជិះ​មកដល់​ចំណុចកើតហេតុខាងលើ ស្រាប់តែ​លេចមុខ​ជនសង្ស័យ​មួយក្រុម មាន​គ្នា​ប្រាំ​ទៅ​ប្រាំមួយ​នាក់ ជិះ​ម៉ូតូ​បី​គ្រឿង ដោយ​មួយគ្រឿង​ម៉ាក ហុងដា​ឌ្រី​ម ស៊េរី​២០១៦ ពណ៌​ខ្មៅ ពាក់​ស្លាកលេខ ភ្នំពេញ​1OL.8907 ជា​ស្លាក លេខ​ក្លែងក្លាយ ។ ចំណែក​ម៉ូតូ ពីរ​គ្រឿង​ទៀត​មិន​ចាំ​ម៉ាក ដោយ​ជិះ​មកពី​ក្រោយ​។ ហើយក៏​បានធ្វើ​សកម្មភាព​ឆក់​កាបូប​យូ​ដៃ​ពីនារី ដែល​ជិះ​ម៉ូតូ​ជាមួយ​យុវជន​ម្នាក់ តែ​មិនបាន​សម្រេច ។ ​ក៏ត្រូវ​បាន​ក្រុម​ជនរងគ្រោះ ដេញតាមជនសង្ស័យ ក៏​ធាក់​ឲ្យ​ដួល​ម៉ូតូ​មួយគ្រឿងរងរបួសរលាត់ដៃ រលាត់​ជើង ។ តែ​ជនរងគ្រោះ ២​ម៉ូតូ​ទៀត​នៅតែ​ដេញតាមចាប់ ហើយ​ស្រែកថា​ចោរៗ ភ្លាមៗ​នេះ ប្រជាពលរដ្ឋ​ជួយ​ចាប់បាន​ចំនួន២​នាក់​និង​ម៉ូតូ​មួយគ្រឿង ហើយក៏​ស្វា​រគម​ន៏​មួយ​ដៃ​មួយ​ជើង ឡើង​ទ្រោម​ខ្លួន និង​បែកក្បាល​ផង​ដែល​។ បក្សពួក​ជនសង្ស័យ​ភ័យ​ស្លន់ស្លោ​ក៏​ជិះ​ម៉ូតូ​រត់គេចខ្លួន​បាត់ស្រមោល​។​

បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​កងរាជអាវុធហត្ថ ខណ្ឌ​ជ្រោយចង្វា យកមកសួរនាំ​និង ឲ្យ​ជនរងគ្រោះ​ដាក់ពាក្យ​បណ្តឹង​ដើម្បី​ដាក់ទោស​ទៅតាម​ផ្លូវច្បាប់​៕​B