ជនសង្ស័យ​ម្នាក់​ឆក់​ទូរស័ព្ទ​ភ្លាត់ស្នៀត​បាន​ដួល​ម៉ូតូ​បាក់ជើង​ឆ្វេង​

751
ចែករម្លែក

ដោយ​៖ ម៉ា​រ៉ា / ភ្នំពេញ​៖ ជនសង្ស័យ​ម្នាក់​បានធ្វើ​សកម្ម​ឆក់​ទូរស័ព្ទ​ម៉ាក iPhone 6 ពី​បុរស​មា្ន​ក់​ដែល​កំពុង​ជិះ​ម៉ូតូ​កង់​៣​ឥណ្ឌា​មិនបាន​សំរេច បាន​ដួល​ក្រឡាប់​កង់​៣​ភ្ងារ​ជើង ចំណែក​ជនសង្ស័យ​ដួល​បណ្ដាល​ឲ្យ​បាក់​ជើងឆ្វេង​។ ហេតុការណ៍​នេះ កើត​នៅវេលា​ម៉ោង​១០​និង​៣០​នាទី យប់​ថ្ងៃទី​២៧ ខែមីនា ឆ្នាំ​២០១៨ តាម​បណ្ដោយ​ផ្លូវ​សហព័ន្ធ​រុស្សី (​ទល់មុខ​ទីស្ដីការ​) សង្កាត់​មនោ​រម្យ ខណ្ឌ​៧​មករា​។​

​ប្រភពពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ម្នាក់​បើកបរ​ម៉ូតូ​ម៉ាក​ឡែ​ត ស្លាក់​លេខ​ភ្នំពេញ 1GJ 1729 បើកបរ​ពី​លិចទៅ​កើត​ដល់​ចំណុចកើតហេតុ ក៏បាន​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ម៉ាក iPhone 6 ពី​ជនរងគ្រោះ​កំពុង​ជិះ​ម៉ូតូ​កង់​៣​បំ​រ៉ុង​ទៅផ្ទះ ប៉ុន្តែ​មិនបាន​សំរេច បាន​បណ្ដាល​ឲ្យ​ក្រឡាប់​កង់​៣​តែម្ដង រីឯ​ជនសង្ស័យ​វិញ​ដួល​ម៉ូតូ​រងរបួស​បាក់ជើង​ឆ្វេង​ផងដែរ​។​

​ក្រោយ​កើតហេតុ ជនរងគ្រោះ​បាន​ទៅ​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ម​នោ​រម្យ ចំណែក​ជនសង្ស័យ​ត្រូវ​សម្ថ​កិច្ច​បញ្ចូនទៅ​មន្ទីរពេទ្យ ដើម្បី​សង្គ្រោះ ទើប​កសាង​សំណុំរឿង​នៅពេល​ក្រោយ ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់​៕L​