ជនសង្ស័យ​ម្នាក់​ត្រូវបាន​សមត្ថកិច្ច​ដេញចាប់​បាន នៅ​ចំណតរថយន្ត​លើ​ផ្សារ​អូរឫស្សី​

460
ចែករម្លែក

​ដោយ : ​ចាន់តូ​/​ភ្នំពេញ : បុរស​ម្នាក់​បាន​ចូល​ផ្សារ​អូរឫស្សី​ក្នុង​បំណង​លួច​ទ្រព្យសម្បត្តិ ពេល​លួច​ការ​បូ​ប​បាន​ក៏​ដើរ​ឡើង​ទៅលើ​ផ្សារ តែ​អ្នកយាម​ចំណតរថយន្ត​ឃើញ ក៏​រាយ​ការ​ណ៏​ប្រាប់​សមត្ថកិច្ច ក៏​ដេញចាប់បាន​។ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង នៅវេលា​ម៉ោង ៧​និង​១០​នាទី​យប់ ថ្ងៃ អាទិត្យ ទី​១៩​ខែ សីហា ឆ្នាំ​២០១៨ ត្រង់ ចំណុច​ចំណតរថយន្ត លើ​ផ្សារ​អូ​ឫស្សី​ក្នុង​សង្កាត់ អូរឫស្សី​ទី​១ ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ​។​

​ជនសង្ស័យ​មានឈ្មោះ សេង ចាន់​ដា អាយុ​២៥​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ម្តុំ​បុរី​កីឡា ប្រើប្រាស់​គ្រឿងញៀន​ជាប្រចាំ​។​

​តាម​ប្រភពពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា ​មុនដំបូង​គេ​ឃើញ​ជនសង្ស័យ​ម្នាក់​បាន ដើរចូល​ផ្សារ​អូរឫស្សី ក្នុង​គោលបំណង​លួច​ទ្រព្យសម្បត្តិ​។ ជនសង្ស័យ​លួច​ការ​បូ​ប ពី​ស្ត្រី​ម្នាក់​បាន​ហើយក៏​ឡើងលើ​ផ្សារ ជា​កន្លែង ចំណតរថយន្ត អ្នកយាម​ចំណត​ឃើញ​មុខសញ្ញា​ចាស់​ហើយ​កាន់​កាបូប​ទៀត​សង្ស័យ ក៏​ផ្តល់ព័ត៌មាន​ដល់​សមត្ថកិច្ច មក​ដេញចាប់ ពេល​ចាប់បាន​ជនសង្ស័យ​សមត្ថកិច្ច​យក​ជនសង្ស័យ​ទៅ​ប៉ុ​ស្តិ៏ នគរបាល​រដ្ឋបាល​អូរឫស្សី​ទី​១ ដើម្បី សួរនាំ​និង​បង្ហាញ​រូបថត​កាលពីមុន​សមត្ថកិច្ច​ចាប់​មក​អប់រំ​ម្តងមកហើយ​តែ​មិន​ព្រម​រៀងចាល​សោះ​។ លើក​នេះ​លួច​ការ​បូ​ប​គេ​ទៀត​។​ក្នុងការ​បូ​ប​សមត្ថកិច្ច​ឆែក​ឃើញ​មាន​ទូ​ស័​ព្ឌ​១​គ្រឿង អាយ​ផែ​ក​១​គ្រឿង​និង​របស់របរ​មួយចំនួន​រួមទាំង​លុយ​ខ្មែរ​បន្តិច​ប​ន្ទួ​ច សមត្ថកិច្ច​បាន​ពិ​ក​និត្យ​ទឹកនោម​ជនសង្ស័យ​ឃើញថា​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​។​ក្រោយមក​សមត្ថកិច្ច​ក៏​ទាក់​ទង់​ទៅ​ជនរងគ្រោះ​ឲ្យ​មក​ដាក់ពាក្យ​បណ្តឹង​ដើម្បី​ដាក់បន្ទុក​លើ​ជនសង្ស័យ​។​

​បច្ចុប្បន្ន​ជនសង្ស័យ​រួមទាំង​វត្ថុ​តាំង​ត្រូវបាន​សមត្ថកិច្ច​ខណ្ឌ​៧​មករា​ឃាត់ខ្លួន​បណ្តោះអាសន្ន​ដើម្បី​បញ្ជូនបន្ត​ទៅតាម​និតិ​វិធី​នៃ​ច្បាប់​៕​B

#