ជនសង្ស័យ​ម្នាក់​ត្រូវបាន​ចាប់ខ្លួន​ភ្លាមៗ​ក្រោយ​ឆក់​កាបូប​ភ្ញៀវ​ទេសចរណ៍​

596
ចែករម្លែក

​ដោយៈ​គូលែន​/​សៀមរាបៈ​សមត្ថកិច្ច​នគ​របាល​ខេត្តសៀមរាប បានបញ្ជាក់​ឲ្យ​ដឹងថា អនុវត្តតាម​ការណែនាំ​ពី​សំណាក់​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ទិ​ត្យ ណា​រ៉ុង ស្នងការ​នគរបាល​ខេត្ត កងកម្លាំង​នគរបាល នៃ​ការិយាល័យ​ព្រហ្មទណ្ឌកំ​រិត​ស្រាល សហការ​ជាមួយ​កម្លាំង​អង្គភាព​នគរបាល​ទេសចរណ៍ បានធ្វើការ​បង្ក្រាប​និង​ឃាត់ខ្លួន​ជន​ស​ង្ស​យ័​ម្នាក់​បាន​ភ្លាមៗ ខណៈពេលដែល​ជនសង្ស័យ​រូប​នោះបាន​សកម្មភាព​ឆក់​កាបូប​ភ្ញៀវ​ទេសចរណ៍​។​

សកម្មភាព​ឆក់​នេះ បាន​កើតឡើង​នៅវេលា​ម៉ោង​២០​និង​៣០​នាទី​យប់ ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០១៨ ស្ថិតនៅ​ម្តុំ​មុខ​ផ្សារ​យីហោ​ចៅ​សាំង​ហុក ក្រោយ​សណ្ឋាគារ​សន្តិភាព​ក្នុង​ក្រុង​សៀមរាប ខេត្តសៀមរាប​។​

​សមត្ថកិច្ច​នគរបាល​ក្រុង​សៀមរាប បាន​និយាយថា ជនរងគ្រោះ​ក្នុង​អំពើរ​ឆក់​កាបូប​នោះ​គឺមាន​ឈ្មោះ SHAHROZE KHAN ភេទ​ប្រុស អាយុ​២៣​ឆ្នាំ សញ្ជាតិ​ប៉ា​គី​ស្ថាន កាន់​លិខិតឆ្លងដែន​លេខ​MD ៤១២៤២៥១ ចូលមក​ខេត្តសៀមរាប​ជា​ភ្ញៀវ​ទេសចរណ៍​។​ក្នុង​ពេលធ្វើ​សកម្មភាព​ឆក់​នេះ បានធ្វើអោយ​ជនរងគ្រោះ​ដួល របួស​ជើង​និង​ស្មា ។​

ជនសង្ស័យ​ដែល​ត្រូវ​ចាប់ខ្លួន​គឺមាន ឈ្មោះ ធុន ហុង ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីកន្លែង​កំណើត​ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ ស្នាក់នៅ​បន្ទប់​ជួល​ក្នុងភូមិ​បន្ទាយ​ចាស់​សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ខេត្តសៀមរាប ។​

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀតថា តាម​ចម្លើយសារភាពរ​បស់ជនស​ង្ស័​យ បាន​និយាយថា​ក្នុង​ពេលធ្វើ​សកម្មភាព​នោះ​គឺមាន​គ្នា​ពីរ​នាក់ បាន​បើក​ម៉ូតូ​ម៉ាក​ខ្លិ​ច សេរី​ឆ្នាំ​២០១៥ ពណ៌​ឈាមជ្រូក ធ្វើ​សកម្មភាព​ឆក់​កាបូបដៃ​របស់​ជនបរទេស​ដើរ​ម្នាក់ឯង។ពេលធ្វើ​សកម្មភាព​ឆក់​កាបូប​រួច​ភ្លាម ក៏​ត្រូវបាន​កងកម្លាំង​នគរបាល​ដែល​ធ្វើ​សកម្មភាព​ល្បាត​ត្រួតពិនិត្យ​នៅ​ជិត​នោះ បាន​ដេញចាប់បាន​ជាក់ស្ដែង​ភ្លាមៗ​បាន​ម្នាក់​ដែលជា​អ្នកជិះ​ពីក្រោយ និង​ជា​អ្នកធ្វើ​សកម្មភាព​ឆក់​ចំណែក​អ្នកបើក​ម៉ូតូ​បាន​រត់គេចខ្លួន​រួច ។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​បន្ថែមទៀតថា ចំពោះ​សម្ភារ​និង​កាបូបដៃ​របស់​ភ្ញៀវ ត្រូវបាន​កម្លាំង​នគរបាល​បាន​យកមក​វិញ​បាន​ទាំងអស់ ។​ក្រោយពី​ការសាកសួរ​របស់​សម​ត្ថ​កិច្ច​ជំនាញ ជនសង្ស័យ​បាន​ឆ្លើយ​សារភាពថា ពួកគេ​ពិតជា​បានធ្វើ​សកម្មភាព​ឆក់​ពិតប្រាកដ​មែន ហើយ​ជនសង្ស័យ​កម្លាំង​សមត្ថកិច្ច​ជំនាញ​កំពុងដំណើរការ​អនុវត្ត​ទៅតាម​នីតិវិធី​បន្ត។

ចំណែក​បក្សពួក​ត្រូវបាន​សមត្ថកិច្ច​កំពុងធ្វើការ​ស្វែងរក ដើម្បី​យកមកអនុវត្ត​តាម​នី​តិ​វិធី​ច្បាប់​។​រីឯ​របស់របរ​និង​សម្ភារ ត្រូវបាន​ប្រគល់ជូន​ម្ចាស់​ដែលជា​ជនបរទេស​វិញ ៕S/

​ជនសង្ស័យ​ម្នាក់​ត្រូវបាន​ចាប់ខ្លួន​ភ្លាមៗ​ក្រោយ​ឆក់​កាបូប​ភ្ញៀវ​ទេសចរណ៍​