ជនសង្ស័យ​ម្នាក់​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​មិនបាន​សម្រេច​ត្រូវ​ប៉ូលិស​ឃាត់ខ្លួន​

580
ចែករម្លែក

ដោយ​: សាវ​រក្ស / ភ្នំពេញ​: ជនសង្ស័យ​ម្នាក់​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​បន្ទាប់ពី​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ពី​ជនរងគ្រោះ កាលពី​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃទី​៣១ ខែឧសភា ឆ្នាំ​២០១៩ នៅ​ចំណុច​ផ្លូវ​បេតុង​ក្រុមទី​៣ ភូមិ​បឹង​ឈូក សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌ​ឬ​ស្សី​កែវ​។​

​បើតាម​សមត្ថកិច្ច​មូលដ្ឋាន បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ឈ្មោះ​លី រ៉ូ​ហ្សា ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ស្នាក់​មុខរបរ​គ្មាន​ស្នាក់​នៅផ្ទះ​គ្មាន​លេខ​ផ្លូវលំ​ក្រុម​១​សង្កាត់​ច្រាំ​ចំរេះ​ទី​១ ខណ្ឌឫស្សីកែវ​។ ចំណែក​ជនរងគ្រោះ​ឈ្មោះ​ប្រុស ស្រី​និ​ន​ភេទ​ស្រី​អាយុ​១៦​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កម្មករ​ឡ​អិដ្ឋ ស្នាក់​នៅក្នុង​សិប្បកម្ម​ឡអិដ្ឋ ក្រុមទី​៣ ភូមិ​បឹង​ឈូក សង្កាត់​គីឡូម៉ែត្រ​លេខ​៦​។ សំភារៈ​ដកហូត​រួមមាន​ម៉ូតូ​១​គ្រឿង ម៉ាកវីវ៉ា​ពាក់​ស្លាក​ភ្នំពេញ 1Z 3125 ពណ៌​ខ្មៅ និង​ទូរស័ព្ទ​១​គ្រឿង ម៉ាក​ទ្រូ​ពណ៌​ក្រហម បានប្រគល់​ជូន​ជនរងគ្រោះ​វិញ​។​

​សមត្ថកិច្ច​បន្តទៀតថា ជនរងគ្រោះ​បានចេញ​ពី​ធ្វើការ​ឡអិដ្ឋ​ទៅ​ហូបបាយ បន្ទាប់មក​ក៏មាន​ជនសង្ស័យ​១​នាក់ ជិះ​ម៉ូតូ​១​គ្រឿង​មកពី​ក្រោយ ក៏​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​របស់​ជនរងគ្រោះ​ភ្លាមនោះ ជនរងគ្រោះ​ស្រែក​ឲ្យ​ជួយ​បាន​ជួប​កម្លាំង​យើង ដែល​ឈរ​គោលដៅ​ចេញ​អន្តរាគមន៍ ក៏​ឃាត់​ជនសង្ស័យ​បានតែ​ម្តង​។

​ក្រោយ​ឃាត់ខ្លួន​ជនសង្ស័យ ត្រូវបាន​សមត្ថកិច្ច​ក​សាង​សំណុំរឿង​បញ្ជូន​តាម​នីតិវិធី​៕ ល​