ជនសង្ស័យ​ម្នាក់​និង​ម៉ា​ទឹកកក​៤​ថង់ ត្រូវ​បញ្ជូនទៅ​តុលាការ​

510

ជនសង្ស័យ​និង​វត្ថុតាង (​រូប​៖ គ្រញូង​)

(​បាត់ដំបង​)៖ កាលពី​ព្រឹក​ថ្ងៃទី​៦ ខែតុលា ឆ្នាំ​២០១៧ កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ម្នាក់ និង​ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក​ចំនួន​៤​ថង់ ទៅ​តុលាការ បន្ទាប់ពី​ប៉ូលិស​ស្រុក​សំឡូត​ចាប់ខ្លួនបាន នៅ​រសៀល​ថ្ងៃទី​៥ ខែតុលា ឆ្នាំ​២០១៧ នៅ​ចំណុច​ភូមិ​ស៊ុ​ង​១ ឃុំ​ស៊ុ​ង ស្រុក​សំឡូត និង​ដកហូត​វត្ថ​តាង​មួយចំនួន​។​

​លោក​វរសេនីយ៍ទោ កោ ស៊ុន​កាំ​ង អធិការនគរបាល​ស្រុក​សំឡូត បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ឈ្មោះ ហែល ផេ​ត ភេទ​ប្រុស អាយុ​៥៨​ឆ្នាំ នៅ​ភូមិ​ស៊ុ​ង​១ ឃុំ​ស៊ុ​ង ស្រុក​សំឡូត​។ ជា​លទ្ធផល​សមត្ថកិច្ច​យើង​បានធ្វើ​ការដកហូត​ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​(ICE ម៉ា​ទឹកកក​) ចំនួន​៤​ថង់​។​

​លោក ស៊ាន សុ​ណា​ល់ នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន បាន​បញ្ជាក់ថា ក្រោយពេល​ជនសង្ស័យ​ឆ្លើយ​សារភាព​រួចមក លោក​បាន​បញ្ជា​ឲ្យ​កម្លាំង​ជំនាញ​កសាង​សំណុំរឿង បញ្ជូន​ន​សង្ស័យ​ព្រមទាំង​វត្ថុតាង​បទល្មើស​ទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕L ដោយៈ គ្រញូង​