ជនសង្ស័យ​ម្នាក់​និង​វត្ថុតាង​ត្រូវបាន​បង្ក្រាប​នៅ​ស្រុក​រតនមណ្ឌល​

806
ចែករម្លែក

ដោយ​: គូលែន / សៀមរាប​: យុវជន​ម្នាក់​ត្រូវបាន​សមត្ថកិច្ច​នគ​បាល​ស្រុក​រតនមណ្ឌល បានធ្វើការ​ឃាត់ខ្លួន ក្នុង​ប្រតិបត្តិការ​ចុះបង្ក្រាប​មុខសញ្ញា​គ្រឿងញៀន​មួយ​ករណី ស្ថិតនៅ​ចំណុច​ផ្លូវលំ​ក្រោយ​ទំនប់​ពហុ​បំណង ក្នុងភូមិ​សេក​សក ឃុំ​ផ្លូវ​មាស ស្រុក​រតនមណ្ឌល ខេត្តបាត់ដំបង រួមទាំង​ដកហូត​បាន​វត្ថុតាង​មួយចំនួនធំ​។​

​ប្រតិបត្តិ​ការបង្ក្រាប​ក​រ​ណី​គ​ញ​រឿង​ញៀន​នេះ បានធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១៨​និង​១៥​នាទី ថ្ងៃទី​២០ ខែសីហា ឆ្នាំ​២០១៨ ស្ថិតនៅ​ចំណុច​ផ្លូវលំ​ក្រោយ​ទំនប់​ពហុ​បំណង ក្នុងភូមិ​សេក​សក ឃុំ​ផ្លូវ​មាស ស្រុក​រតនមណ្ឌល ខេត្តបាត់ដំបង​។​

​សមត្ថកិច្ច​នគរបាល​ស្រុក​រតនមណ្ឌល បាន​និយាយថា ក្នុង​ប្រតិបត្តិការ​ចុះបង្ក្រាប​ករ​ណី​គ្រឿងញៀន​ខាងលើនេះ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ រួមទាំង​ដកហូត​វត្ថុតាង​មួយចំនួន​។ ជនសង្ស័យ​មានឈ្មោះ ឈឿន ឈុន​ហៀក ហៅ​ដួង ភេទ​ប្រុស អាយុ ២១ ឆ្នាំ រស់នៅ​ភូមិ​សេក​សក ឃុំ​ផ្លូវ​មាស ស្រុក​រតនមណ្ឌល ខេត្តបាត់ដំបង​។​

​សមត្ថកិច្ច​បាន​បន្តថា ចំណែក​វត្ថុតាង​ដែល​ត្រូវបាន​ដកហូត​រួមមាន ម្សៅ​មេ​តំ​ហ្វេ​តា​មីន​ម៉ា​ទឹកកក​ចំនួន​២២​ថង់​តូច នឹង​៩​ថង់​ធំ ទូរស័ព្ទដៃ​ចំនួន​២​គ្រឿង​។ ជន​ស្ស័​យ និង​វត្ថុតាង ត្រូវបាន​សមត្ថកិច្ច​ជំនាញ​កំពុង​រៀបចំ​សំណុំរឿង បញ្ជូនទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង ដើម្បី​បញ្ជូន​បន្តទៅ​សាលាដំបូង​ខេត្តបាត់ដំបង ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់​៕ ល​