ជនសង្ស័យ​ម្នាក់​បែក​ថ្នាំ​ចាប់រំលោភ​ក្មេងស្រី​អាយុ​១១​ឆ្នាំ​ដោយ​ប្រើ​ម្រាមដៃ​រុក​ប្រដាប់ភេទ​

371

(​ភ្នំពេញ​)៖ កម្លាំង​នគរបាល​ខណ្ឌមានជ័យ​ចាប់​វាយខ្នោះ​ជនសង្ស័យ​ម្នាក់​ប្រើ​គ្រឿងញៀន និង​បែក​ថ្នាំញៀន​ខ្លាំង បានធ្វើ​សកម្មភាព​យ៉ាង​ឃោរឃៅ​ពេល​ទៅ​ចាប់រំលោភ​ក្មេងស្រី​អាយុ​១១​ឆ្នាំ ដោយ​ប្រើ​ម្រាមដៃ​រុក​ប្រដាប់ភេទ​បណ្ដាល​ហូរឈាម ទើប​បង្ក​ការភ្ញាក់ផ្អើល​ដល់​អ្នកជិតខាង រួច​ប្ដឹង​សមត្ថកិច្ច នៅ​ព្រឹក​ថ្ងៃទី​៨ ខែវិច្ឆិកា ឆ្នាំ​២០១៧ នៅ​ចំណុច​បន្ទប់​ជួល​គ្មាន​លេខ តាមផ្លូវ​បេតុង ស្ថិតនៅ​ភូមិ​សន្សំ​កុសល​៤ សង្កាត់​បឹងទំពុន​១ ខណ្ឌមានជ័យ ។​

​លោក ហួរ ម៉េង​វ៉ាង អធិការរង​ទទួល​ផែន​យុត្តិធម៌ ខណ្ឌមានជ័យ បាន​ឲ្យ​ដឹងថា កុមារី​ជា​អនីតិជន​រងគ្រោះ​មានឈ្មោះ ស​.​ធ​.​ត អាយុ​១១​ឆ្នាំ មុខរបរ​សិស្ស ស្នាក់នៅ​បន្ទប់​ជួល​ភូមិ​សន្សំ​កុសល សង្កាត់​បឹងទំពុន​១ ខណ្ឌមានជ័យ​។ ចំណែក​ជនសង្ស័យ​មានឈ្មោះ ណុំ ចាន់​ណាក់ អាយុ​៣៤​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​បន្ទប់​ជួល គ្មាន​លេខ​ផ្លូវ​បេតុង ស្ថិតនៅ​ភូមិ​សន្សំ​កុសល​៤ សង្កាត់​បឹងទំពុន​១ ខណ្ឌមានជ័យ ។​

​លោក ហួរ ម៉េង​វ៉ាង បាន​បន្តថា បន្ទាប់ពី​ឪពុក​ក្មេងស្រី បានមក​ដាក់ពាក្យ​បណ្ដឹង​នៅវេលា​ម៉ោង​១៨៖២០​នាទី ដោយ​ចោទប្រកាន់​ទៅលើ​បុរស​ឈ្មោះ ណុំ ចាន់​ណាក់ បានធ្វើ​សកម្មភាព​ចាប់​កូនស្រី​រំលោភ រហូត​ទាល់តែ​របួស​ប្រដាប់ភេទ ហើយ​ក្រោយមក​សមត្ថកិច្ច​យើង​ធ្វើការ​ស្រាវជ្រាវ​រហូតដល់​ម៉ោង​៦៖៣០​នាទី ព្រឹក​ថ្ងៃទី​៨ ខែវិច្ឆិកា ឆ្នាំ​២០១៧​នេះ​។​

​លោក ហួរ ម៉េង​វ៉ាង បាន​បញ្ជាក់ថា កម្លាំង​របស់​យើង បាន​ចាំ​ឃ្លាំមើល​ជនសង្ស័យ​រហូត​ពេល​ចូល​មកដល់​ព្រឹក​នេះ ទើប​កម្លាំង​សមត្ថកិច្ច​ព្រហ្មទណ្ឌ សហការ​ជាមួយ​នគរបាល​ប៉ុស្តិ៍ ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​យកមក​សាក​សួរនាំ ។​ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ដោយ​ខ្លួន​ប្រើប្រាស់​ថ្នាំញៀន​ខ្លាំង ពេក​មាន​អារម្មណ៍​ចិត្ត​ចង់ ត្រូវការ​ផ្លូវភេទ​រួច​ប្រទះឃើញ ក្មេងស្រី​អ្នកជិតខាង​ដើរកាត់​មុខផ្ទះ ក៏​ចាប់​អូស​ដៃ​ចូលទៅក្នុង​ផ្ទះ​ក្នុង​បន្ទប់ទឹក​របស់ខ្លួន។

​ដោយ​ដោះ​ខោ​ក្មេងស្រី និង​ប្រើ​ម្រាមដៃ​លូក​ពេល​ខ្លួន អស់​ជាតិ​ថ្នាំ​ឱ្យ​កូនក្មេង​ស្រី​ត្រឡប់​ចេញពីផ្ទះ​ខ្លួន​វិញ ទៅ​រហូតដល់​ព្រឹក​ក៏​សមត្ថកិច្ច​ឃាត់ខ្លួន​តែម្ដង​។​បន្ទាប់ពី​សាកសួរ​នាំ​ជនសង្ស័យ​រួច​សមត្ថកិច្ច បាន​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ដើម្បី​ចាត់ការ​បន្ត​៕S/​ដោយៈ​សាវ​រក្ស​

​-​ជនសង្ស័យ​ដែល​ចាប់រំលោភ​ក្មេងស្រី​ឈ្មោះ ណុំ ចាន់​ណាក់


​ ​