ជនសង្ស័យ​ម្នាក់​លួច​ឡែ​បថ​ប​គេ​ហើយ​ទៅសំងំ​ដេក ត្រូវ​អ្នកផ្ទះ​ក្បែរ​ខាង​ចាប់​ប្រគល់​ឲ្យ​សមត្ថកិច្ច​

792
ចែករម្លែក

ដោយៈ​សាវ​រក្ស​​/ ភ្នំពេញ​ ៖ ​ជនសង្ស័យ​ម្នាក់​បន្ទាប់ពី​ធ្វើ​សកម្មភាព​លួច​ឡែ​បថ​ប​ក្នុង​បន្ទប់​ឡៅតឿ​មួយកន្លែង​រួចមក​សំងំ​ដេក​ក្បែរ​ផ្ទះកើតហេតុ​អ្នកជិតខាង​ឃើញ​ផ្អើលឆោឡោ​ចាប់​ប្រគល់​ឲ្យ​សមត្ថកិច្ច​។ ករណីនេះ​បានកើត​ឡើង​កាលពី​វេ​កា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​៧​ខែឧសភា​ឆ្នាំ​២០១៨ នៅ​ចំណុច​វេរ៉ងដា​ផ្ទះ​អ្នកជិតខាង​ផ្លូវ​៩៩​ភូមិ​បឹង​សាឡាង សង្កាត់​ឬ​ស្សី​កែវ ខណ្ឌ​ឬ​ស្សី​កែវ​។​

​ជនសង្ស័យ​ឈ្មោះ​មាន សុ​ផានិត ​ភេទ​ប្រុស ​អាយុ​១៧​ឆ្នាំ​ មុខរបរ​មិន​ប្រាកដ​ស្នាក់នៅ​មិន​ពិតប្រាកដ​មាន​ស្រុកកំណើត​ភូមិ​សំបួរ ​ឃុំ​កំពង់​ប្រាំង ​ស្រុក​ពារាំង ​ខេត្តព្រៃវែង​។ ជនរងគ្រោះ​ឈ្មោះ​ ចាន់​ សំណាង ​ភេទ​ប្រុស​អាយុ​២២​ឆ្នាំ ​មុខរបរ​និស្សិត​ឆ្នាំ​ទី​៤​។​ ចំណែក​កុំ​ទ្យុ​ទ័​រ​លែ​បថ​ប ​ដែល​ជនសង្ស័យ​លួច​នោះ​ម៉ាក​MSI ​ពណ៌​ខ្មៅ​តំលៃ​១៦០០​ដុល្លា​អាមេរិក​។​

​សាក្សី​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា ពេល​កើតហេតុ​ជនសង្ស័យ​បានធ្វើ​សកម្មភាព​លួច​លែ​ប​ថប​ខា​លើ​តុ​បន្ទប់ដេក​ជាន់​ឡៅតឿ​នៅផ្ទះ​លេខ​2B ​បានសម្រេច​រួច​បាន​ឆ្លង​មក​ដេក​សំងំ​លាក់ខ្លួន​នៅលើ​វេរ៉ងដា​ផ្ទះ​ប្រជាពលរដ្ឋ​ក្បែរ​ផ្ទះកើតហេតុ ​ហើយ​ក៏មាន​អ្នកជិតខាង​ជា​ម្ចាស់ផ្ទះ​ឃើញ​ជនសង្ស័យ​ដេក​លើផ្ទះ​ខ្លួន​ដូច្នេះ​មានការ​សង្ស័យ​ក៏​ស្រែក​ឆោលោ​ចាប់​ប្រគល់​ឲ្យ​សមត្ថកិច្ច​ប៉ុស្តិ៍​ឬ​ស្សី​កែវ ​សាកសួរ​បន្ទាប់​ពីស​ម​ត្ថ​កិច្ច​សាកសួរ​ជនសង្ស័យ​សារភាពថា​ខ្លួន​បាន​លួច​កុំ​ទ្យុ​ទ័​រ​ខាងលើនេះ​មែន​ដោយបាន​ទុក​លាក់​ក្បែរ​កន្លែង​ខ្លួន​ដេក​។​

​សមត្ថកិច្ច​ក៏​នាំ​ជនសង្ស័យ​ខាងលើ​មករក​កុំ​ទ្យុ​ទ័​រ ដែ​ល​ជនសង្ស័យ​លាក់ទុក​នោះ​គឺ​ឃើញ​កុំ​ទ្យុ​ទ័​រ​នោះ​មែន ​រួច​សមត្ថកិច្ច​ក៏​បញ្ជូន​ខ្លួន​ជនសង្ស័យ​ទៅ​ប៉ុស្តិ៍​ ដើម្បី​សាកសួរ​បន្ត​និង​កសាង​សំណុំ​ចាត់ការ​តាម​នីតិវិធី​៕​B