ជនសង្ស័យ​ម្នាក់ ជួញដូរ​និង​រក្សាទុក​នូវ​សារធាតុ​ញៀន​ខុសច្បាប់ ត្រូវ​សមត្ថកិច្ច​បង្ក្រាប​

626
ចែករម្លែក

ដោយ​: បាយ័ន / ឧ​ត្ត​រ​មានជ័យ​: ជនសង្ស័យ​ម្នាក់​ត្រូវបាន អធិការនគរបាល ក្រុង​សំរោង​ធ្វើការ​ឃាត់ខ្លួន ក្នុង​ប្រតិបត្តិការ ចុះបង្ក្រាប​ករណី ជួញដូរ​និង​រក្សាទុក នូវ​សារធាតុ​ញៀន​ខុសច្បាប់​១​ករណី នៅ​ចំនុច ផ្លូវ​លេខ​១៤ ភូមិ​អភិវឌ្ឍន៍ សង្កាត់​អូរ​ស្មាច់ ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ កាលពី​វេលា​ម៉ោង​០៣​រសៀល ថ្ងៃទី​៧ ខែកញ្ញា ឆ្នាំ​២០១៨​និង​ដកហូត​ថ្នាំញៀន​មួយចំនួន​។​

​សមត្ថកិច្ច​នគរបាល​ក្រុង​សំរោង បាន​និយាយថា ជនសង្ស័យ​ដែល​ត្រូវបាន​ឃាត់ខ្លួន​គឺមាន​ឈ្មោះ ចាន់​ស្រី និច្ច ភេទ​ស្រី អាយុ ២៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​អភិវឌ្ឍន៍ សង្កាត់​អូរ​ស្មាច់ ក្រុង សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​

​សមត្ថកិច្ច បាន​ឆែកឆេ​រកឃើញ​និង​ដកហូត​វត្ថុ​តាំងនៅ​ក្នុងផ្ទះ ជនសង្ស័យ​ខាងលើ​រួមមាន​៖ សារធាតុ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន យ៉ាម៉ា គ្រាប់ WY ចំនួន ១០១​គ្រាប់ សារធាតុ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន ម៉ា​ទឹកកក ( ICE ) ចំនួន ៦​កញ្ចប់​ធំ និង ០៣​កញ្ចប់​តូច​និង​សំភារ​:​បំរើអោយ​ការជក់ និង​វេច​ខ្ចប់​មួយចំនួនទៀត​។

​បច្ចុប្បន្ន ជនសង្ស័យ​ខាងលើ ត្រូវបាន​សមត្ថកិច្ច​ជំនាញ កំពុងធ្វើការ​សួរនាំ និង​កសាង​សំណុំរឿង​ទៅតាម​នីតិវិធី​៕

#