ជនសង្ស័យ​ស្ត្រី​ម្នាក់​សមត្ថកិច្ច​ឃាត់ខ្លួន​ក្នុងករណី​ជួញដូរ​គ្រឿងញៀន​

737
ចែករម្លែក

(​ឧ​ត្ត​រ​មានជ័យ​) : កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន សហការ​ជាមួយ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន និង​ឃាត់ខ្លួន​ជនសង្ស័យ​១​នាក់ កាលពី​វេលា​ម៉ោង​៥​ល្ងាច​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០១៧ នៅ​ចំណុច​ក្បែរ​ស្តង់​ដំឡូង ស្ថិតនៅ​ភូមិ​ទួល​ស្វាយ ឃុំ​ត្រពាំង​តាវ ស្រុក​អន្លង់វែង​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​មានឈ្មោះ ឆៃ ស្រី​ហ៊ុ​ច ភេទ​ស្រី អាយុ ៤៧​ឆ្នាំ រស់នៅ​ភូមិ​សុ​ភី ឃុំ​កំពង់ស្វាយ ស្រុក​សេរី​សោ​ភ័​ណ្ឌ ខេត្តបន្ទាយមានជ័យ មក​ជួញដូរ​ភូមិ​ឃុំ​ខាងលើ និង​ដកហូត​វត្ថុតាង​រួមមាន ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន (ICE) ចំនួន​២​ក​ព្ចា​ប់​ធំ ស្មើ ១០៣.១០​ក្រាម រថយន្ត​ម៉ាក​កា​ម៉ា​រី​បា​ឡែ​ន ពណ៌​ទឹកប្រាក់ ស្លាក​លេខ 2U 5991 ចំនួន​១​គ្រឿង ទូរស័ព្ទដៃ​ចំនួន ៣​គ្រឿង ជញ្ជីង​សម្រាប់​ថ្លឹង​ថ្នាំញៀន​ចំនួន​១​គ្រឿង ប្រាក់រៀល​៣០០០០០​រៀល និង​សម្ភារៈ​មួយចំនួនទៀត​។ ហើយក៏​សាង​សំណុំរឿង​បញ្ជូន​តាម​នីតិវិធី​៕ L ដោយ​: អូរ​ស្មាច់​