ជនសង្ស័យ​២​នាក់​ដែល​លោត​ចុះ​រត់គេចខ្លួន​ពី​រថយន្ត​ប៉ូលិស តែ​ម្នាក់​បោក​ក្បាល​ស្លាប់​និង​ម្នាក់​របួសធ្ងន់​

768

(​ភ្នំពេញ​)៖ ជនសង្ស័យ​ជា​មុខសញ្ញា​ចោរ​គាស់​ផ្ទះ​២​នាក់​បាន​លោត​ចុះ​ពី​រថយន្ត​របស់​នគរ​បាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​​ជា​​ហេតុនាំអោយ​ម្នាក់​បោក​ក្បាល​នឹង​ថ្នល់​សន្លប់​ស្ដូកស្ដឹង​និង​បាន​ស្លាប់​នៅក្នុង​មន្ទីរពេទ្យ​ព្រះកុសុមៈ កាលពី​ព្រឹក ថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ​២០១៧​។ ចំណែក​ម្នាក់ទៀត​ដែល​ត្រូវ​ប្រជាពលរដ្ឋ​វាយ​ឲ្យ​របួស​នោះ​កំពុង​សង្គ្រោះបន្ទាន់​នៅក្នុង​មន្ទីរពេទ្យ​ខាងលើ​នោះ​។​

​បើតាម​ប្រភពព័ត៌មាន ជនសង្ស័យ​ដែល​ស្លាប់​នោះ​ឈ្មោះ​ឌូ រឿន អាយុ​៣៧​ឆ្នាំ ស្នាក់នៅ​ផ្ទះជួល​នៅក្នុង​ភូមិ​ព្រៃទា សង្កាត់​ចោមចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​មាន​ស្រុកកំណើត​នៅក្នុង​ភូមិ​ស្ទឹង​រៀង ឃុំ​គង​ជ័យ ស្រុក​អូ​រាំង​ឪ​ខេត្តកំពង់ចាម​។​ចំណែក​ម្នាក់ទៀត​ដែល​រង​​របួស​ឈ្មោះ​ង៉ែត សុខ អាយុ​៣០​ឆ្នាំ មុខរបរ​បក​ម្មករ​សំណង់ ស្នាក់នៅ​ផ្ទះជួល​ក្នុងភូមិ​ជាមួយគ្នា​និង​មាន​ស្រុកកំណើត​នៅក្នុង​ភូមិ​កែវ​​កាំភ្លើង ឃុំ​ព្រៃខ្លា ស្រុក​កោះអណ្ដែត ខេត្តតាកែវ​។​

​បើតាម​របាយការណ៍ ជនសង្ស័យ​ខាងលើ​ត្រូវបាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​ចោមចៅ​៣​ធ្វើការ​ចាប់ខ្លួនបាន​ក្នុងខណៈ​ពេលដែល​ពួកគេ​​កំពុង​អូស​រទេះ​អេតចាយ ហើយ​ពេលនោះ​នគរបាល​ដកហូត​បាន កាំបិតផ្គាក់​ដង​ឬ​ស្សី​១,​ដាវ​កែឆ្នៃ​១,​កូនសោរ​អក្សរ​តេ​សំរាប់​កាច់​​សោ​រក​ម៉ូតូ​,​ដែក​សរសៃ​កែឆ្នៃ​សំរាប់​ឆ្គឹះ​សោ​រក​ម៉ូតូ​មួយចំនួន​។​

​ពេល​កំពុង​ដឹក​ជនសង្ស័យ​ខាងលើ​ពី​ប៉ុស្តិ៍​ចោមចៅ​៣ ឆ្ពោះទៅកាន់​ផ្នែក​ព្រហ្មទណ្ឌ​ខណ្ឌ ដើម្បី​ធ្វើការ​សាកសួរ​និង​ចាត់​ការបន្ត ជនសង្ស័យ​​លោត​ចុះ​ពី​រថយន្ត​គេចខ្លួន​បណ្ដាល​ឲ្យ​ជនសង្ស័យ​ម្នាក់​ឈ្មោះ​ឌូ រឿន​បោក​ក្បាល​ទៅនឹង​ថ្នល់​សន្លប់​ស្ដូកស្ដឹង​តែម្ដង​។​និង​ជនសង្ស័យ​ម្នាក់​​ទៀត រត់គេចខ្លួន​ចូលទៅ តាម​ផ្លូវលំ​ក្នុងភូមិ ហើយ​ពួន​ស​ង្ងំ​ក្បែរ​ផ្ទះជួល របស់​ប្រជាពលរដ្ឋ ក្រោយ​ផ្ទះសំណាក់​។​

​ប្រភព​ដដែល​បាន​បន្តទៀតថា ខណៈនោះ​នគរបាល​បាន​បើករថយន្ត​ដឹក​ជនសង្ស័យ​តាម​មហាវិថី​សហព័ន្ធ​រុស្សី ហើយ​ពេលទៅដល់​មុខ​ក្រុមហ៊ុន​អាកាសចរណ៍​ស៊ីវិល ស្ថិតនៅ​ក្នុងភូមិ​ក្បាលដំរី​១ សង្កាត់​កា​កាប​១ ខណ្ឌ​ពោ​ធ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។​ដោយ​ការធ្វេសប្រហែស​របស់​ន​គរ​បាល​១​ពេល​បានធ្វើ​ឲ្យ​ជនសង្ស័យ​លោត​ចុះ​ពី​រថយន្ត​គេចខ្លួន​បណ្ដាល​ឲ្យ​ជនសង្ស័យ​ម្នាក់​ឈ្មោះ​ឌូ រឿន​បោក​ក្បាល​ទៅ នឹង​ថ្នល់​សន្លប់​ស្ដូកស្ដឹង​តែម្ដង​។​និង​ជនសង្ស័យ​ម្នាក់ទៀត រត់គេចខ្លួន​ចូលទៅ តាម​ផ្លូវលំ​ក្នុងភូមិ ហើយ​ពួន​ស​ង្ងំ​ក្បែរ​ផ្ទះជួល របស់​ប្រជាពលរដ្ឋ ក្រោយ​ផ្ទះសំណាក់ តែ​ត្រូវ​ប្រជាពលរដ្ឋ​ឃើញ​ក៏​ឡោមព័ទ្ធ​ចាប់បាន​វាយ​ដង្ហើមចង្រិត មុន​នគរបាល​វាយខ្នោះ​ដៃ​លើកដាក់​រ៉ឺម៉ក​ម៉ូតូ​កង់​បី​ដឹក​ទៅ​ពេទ្យ​៕ដោយ៖វាសនា