ជនសង្ស័យ​២​នាក់​លួច​ម៉ូតូ​ពី​ខេត្តតាកែវ​មកជា​ប់​ខ្នោះ​សន​ត្ថ​កិច្ច​ខណ្ឌដង្កោ​

648
ចែករម្លែក

​ដោយ : ​ចាន់តូ​/​ភ្នំពេញ : ​ជនសង្ស័យ​២​នាក់​បានធ្វើ​សកម្មភាព​លួច​ម៉ូតូ​មួយគ្រឿង​ម៉ាក​សេ​១២៥​សេរី​ ឆ្នាំ​២០១៨​ពណ៍​ខ្មៅ ​ពាក់​ស្លាក​លេខ​កណ្តាល​1-T.7578 ខណៈ​​ពេល​ម្ចាស់​ម៉ូតូ​បាន​ចាក់សោ​ទុក​នៅក្បែរ​ខ្លួន ​ហើយ​រវល់​លក់​បាយឲ្យ​កម្មករ​រោងចក្រ​កាលពី​វេលា​ម៉ោង​១១​និង​៥០​នាទី ​ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​២ ​ភូមិ​សេរី​សម្បត្តិ ឃុំ​ពុទ្ធ​ស ស្រុក​បាទី​ខេត្តតាកែវ​បានសម្រេច ​។ តែ​ភ្លាមៗ​នោះ​ម្ចាស់​ម៉ូតូ​បាន​រាយ​ការ​ណ៏​ដល់​សមត្ថកិច្ច​និង​ជិះ​ដេញតាម​ប្រផិត​ប្រ​ភី​ញ ​ដោយមាន​ការសហការ​ណ៏​ពី​ប៉ូលិស​ខេត្តកណ្តាល​ និង​កម្លាំង​នគរបាល​ខណ្ឌដង្កោ​ស្ទាក់​ចាប់បាន​ជនសង្ស័យ​២​នាក់ ​រួម​នឹង​ម៉ូតូ​ជនសង្ស័យ​មួយគ្រឿង​ម៉ាក​សេ​១២៥​សេរី​២០១៨ ​ពាក់​ស្លាក​លេខ​ភ្នំពេញ​1GP8295​ ដែលជា​មធ្យោបាយ​ជិះ​ឌុប​គ្នា​ធ្វើ​សកម្មភាព​ដើរ​លួច​និង​ដកហូត​ម៉ូតូ​ជនរងគ្រោះ​មកវិញ​ផងដែរ​។​

​សមត្ថកិច្ច​បានឲ្យដឹង​ថា​ជនរងគ្រោះ​មានឈ្មោះ​ឃាង គីម អាយុ​៤៩​ឆ្នាំ​មុខរបរ​លក់​បាយ​សម្លរ​ស្នាក់នៅ​ភូមិ​ព្រៃ​តា​តូច ឃុំ​បឹង​ខ្យា​ង ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល​ ។​ចំណែក​ជនសង្ស័យ​ទាំង​២​នាក់​ទី​១៖​ឈ្មោះ​ជួន​វិ​ច្ឆ​យ័ អាយុ​២៣​ឆ្នាំ​មុខរបរ​មិន​ពិតប្រាកដ​ស្នាក់នៅ​ម្តុំ​ផ្សា​តាខ្មៅ​​និង​ជនសង្ស័យ​ទី​២៖​ឈ្មោះ​វុ​ទ្ធ​រស្មី​អាយុ​១៨​ឆ្នាំ​។​

​ក្រោយ​ពេ​សមត្ថកិច្ច​នគរបាល​បុ​ស្ត៍​ព្រែ​កំ​ពិស ​សហ​ការណ៍​ជាមួយ​កម្លាំង​ព្រហ្មទណ្ឌ​ខណ្ឌដង្កោ ​និង​នគរបាល​ខេត្តកណ្តាល ​​រួច​ក៏បាន​ប្រគល់​ជនសង្ស័យ​ទាំង​២​នាក់ ​និង​ម៉ូតូ​ជនសង្ស័យ​ជូន​នគរបាល​ស្រុក​បាទី​ចាត់​ការបន្ត​តាម​និតិ​វិធី​ ៕B