ជនសង្ស័យ​៣​នាក់​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ពាក់ព័ន្ធ​ចែកចាយ​នឹង​ប្រើប្រាស់​គ្រឿងញៀន​និង​ថ្នាំ​១០​កញ្ចប់​

654
ចែករម្លែក

ដោយៈ​ចាន់តូ​/​ភ្នំពេញ ៖ កម្លាំង​នគរបាល​ប៉ុ​ស្ត៍​នគរបាល​រដ្ឋ​បាលព​ង​ទឹកបាន​សហការ​ណ៍​ជាមួយ​កម្លាំង​ព្រហ្មទណ្ឌ​នៃ​អធិការ​ខណ្ឌដង្កោ បង្ក្រាបបាន​ជនសង្ស័យ​ប្រើប្រាស់​និង​ជួញដូរ​នូរ​សារធាតុ​ញៀន​ចំនួន​៣​នាក់​និង​ថ្នាំ​ញៀប​១០​កញ្ចប់ តូច​កាលពី​វេលា​ម៉ោង​១៥​និង​៣០​នាទី​ថ្ងៃទី​១៩ ខែមេសា ឆ្នាំ​២០១៨ ស្ថិតក្នុង​ភូមិ​ព្រៃ​កី​ខ សង្កាត់​ពងទឹក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។​

​ជនសង្ស័យ ទី​១.​មានឈ្មោះ ជឿន ពុធ ភេទ​ប្រុស អាយុ ១៨ ឆ្នាំ មុខរបរ​នៅផ្ទះ ស្នាក់នៅ ភូមិ​ព្រៃ​កី​ខ សង្កាត់​ពងទឹក ខណ្ឌ​ង្កោ​, ទី​២.​ឈ្មោះ ផេង បា​ឡេង ភេទ​ប្រុស អាយុ ១៧ ឆ្នាំ មុខរបរ​ធ្វើ​ចំការ ស្នាក់នៅ​ភូមិ​ជាមួយគ្នា​, ទី​៣.​ឈ្មោះ នួន ជឿន ភេទ​ប្រុស អាយុ​៥១​ឆ្នាំ មុខរបរ​រត់​ម៉ូតូឌុប ស្នាក់នៅ​ភូមិ​កើតហេតុ​ខាងលើ នឹងធ្វើ​ការដកហូត​បា​ន​នូវ​ក្រាម​សរ​ថ្លា​ចំនួន ៨​កញ្ចប់​តូច​និង​២​កញ្ចប់​ធំ​ល្មម​។​

​សមត្ថកិច្ច​បាន​ប្រាប់​ឲ្យ​ដឹងថា មុន​ឈានដល់​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​បាន​គឺ​ក​ម្លាំ​សមត្ថកិច្ច​ប៉ុ​ស្ដ៍​នគរបាល​រដ្ឋា​បាល​ពងទឹក​សហការ​ជាមួយ​កម្លាំង​ព្រហ្មទណ្ឌ​នៃ​អធិការ​ខណ្ឌដង្កោ​បានធ្វើការ​ស៊ើបអង្កេត​កំណត់​មុខសញ្ញា ស្រាប់តែ​ទះ​ឃើញ​ជនសង្ស័យ​កំពុង​ចែ​ចាយ​នូវ​សារធាតុ​ញៀន ក៏​ធ្វើការ​ឃាត់ខ្លួន​បានតែ​ម្ដង ។​

​ក្រោយ​សម​ត្ត​កិច្ច​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​៣​នាក់ ត្រូវបាន​បញ្ជូនទៅ​អធិការ​ខណ្ឌដង្កោ​ដើម្បី​ចាត់ការ​តាម​និតិ​វិធី​៕​B