ជនសង្ស័យ​៣​នាក់ លួច​កាច់​សោ​យក​ម៉ូតូ​ដឹក​តាម​រថយន្ត​ត្រូវ​ស្ទាក់​ចាប់បាន​ទាំង​រថយន្ត​និង​ម៉ូតូ​នៅ​ស្ពាន​ទឹកសាប

991
ចែករម្លែក

ដោយ​: វណ្ណៈ / ព្រះសីហនុ​: ជ​នស​ង្ស​យ័​៣​នាក់ ដែល​ពាក់ព័ន្ធ​ករណី​លួច​កាច់​សោ​ម៉ូតូ ហើយ​ដឹក​តាម​ឡានតូច​យក​ពី​ក្រុងព្រះសីហនុ ត្រូវបាន​ប៉ូលិស​ស្ទាក់​ចាប់បាន​នៅតាម​ដងផ្លូវ​ជាតិ​លេខ​៤ ក្នុងភូមិ​សាស្ត្រ ស្ពាន​ទឹកសាប​ភូមិ​ទឹកសាប ឃុំ​រាម​ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ កាលពី​ថ្ងៃទី​២១​ខែមេសា​ឆ្នាំ​២០១៨​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី កុល ផា​លី ស្នងការរង​ទទួល​ផែន​ព្រហ្មទណ្ឌ បាន​ឲ្យ​ដឹងថា​៖ មាន​អំពើចោរកម្ម​លួច​កាច់​សោ​យក​ម៉ូតូ​មួយគ្រឿង ម៉ាក ស្កុប​ពី​ពណ៌​ស ផលិត​ឆ្នាំ​២០១៧ គ្មាន​ស្លាក​លេខ ដែល​ម្ចាស់​បាន​ទុក​នៅមុខ​ផ្ទះ ក្រុម​២៤ ភូមិ​ទី​២ សង្កាត់​លេខ​៤ ក្រុង​/​ខេត្ត​ព្រះសីហនុ​។ ក្រោយពេល​ទទួលបាន​ព័ត៌មាន​នេះ​ភ្លាម ជា​លទ្ធផល​នៅវេលា​ម៉ោង​១៣ រសៀល​ថ្ងៃ​ដដែល គឺ​ប្រមាណ​ជា ៣​ម៉ោង ក្រោយ​ប៉ុណ្ណោះ យើង​ទទួលបាន​ព័ត៌មាន​គ្រប់គ្រាន់ មក​ថា​៖ មុខសញ្ញា​បានរៀបចំ​លើក​ម៉ូតូ​ដាក់​លើ​រថយន្ត បំរុង​ចេញទៅ​ភ្នំពេញ មន្ត្រី​ជំនាញ​បាន ក្រសោប​ចាប់​មុខសញ្ញា បាន​ទាំងស្រុង នៅលើ​ស្ពាន​ទឹកសាប ឃុំ​រាម​តែម្ដង​។

​សូមបញ្ជាក់​ផងដែរ ម្ចាស់​ម៉ូតូ​ឈ្មោះ សុខ ស្រី​ស ភេទ​ស្រី អាយុ ២៥​ឆ្នាំ មុខរបរ បុគ្គលិក​កាស៊ីណូ ស្នាក់នៅ​ភូមិ​២ សង្កាត់​៤ ក្រុងព្រះសីហនុ​។​

​ជនសង្ស័យ​ទាំងបី​នាក់ ដែល​សមត្ថកិច្ច​ស្ទាក់​ចាប់ខ្លួនបាន នៅ​ពាក់​កណ្តាលផ្លូវ​លើ​ស្ពាន​ទឹកសាប មាន ទី​១. ឈ្មោះ ជា លក្ខណៈ​បញ្ញា ( ហៅ ម៉ិ​ញ​) ភេទ​ប្រុស អាយុ ២៦​ឆ្នាំ មុខរបរ អ្នក​នាំ​ភ្ញៀវ ស្នាក់នៅ​ផ្ទះជួល ភូមិ​២ សង្កាត់​២ ក្រុង​-​ខេត្ត​ព្រះសីហនុ​(​សហចារី​)​។ ទី​២. ឈ្មោះ សុំ រ៉ាវី ភេទ​ប្រុស អាយុ ២៥​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ ស្នាក់នៅ​ផ្ទះជួល ភូមិ​២ សង្កាត់​២ ក្រុង​-​ខេត្ត​ព្រះសីហនុ (​សហចារី​)​។ ទី​៣. ឈ្មោះ ពៅ ណា​ឃីម ភេទ​ប្រុស អាយុ ២៣​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ ស្នាក់នៅ​ផ្ទះជួល ភូមិ​២ សង្កាត់​២ ក្រុង​-​ខេត្ត​ព្រះសីហនុ (​សហចារី​)​។ វត្ថុតាង​ចាប់យក​បាន​មាន ៖ ម៉ូតូ​ម៉ាក​ស្កុប​ពី ពណ៌​ស​ផលិត ឆ្នាំ​២០១៧ មួយគ្រឿង គ្មាន​ស្លាក​លេខ មាន​លេខ​តួ និង​លេខ​ម៉ាស៊ីន ៥០៥០៦៩២ (​ជា​ផល​នៃ​អំពើ​លួច​) និង​រថយន្ត​កាមរី​ឆ្លាម ពណ៌​ប្រផេះ ស្លាក​លេខ ភ្នំពេញ 2L-0120 (​ជា​មធ្យោបាយ​ដឹក​ម៉ូតូ ជា​ផល​នៃ​អំពើចោរកម្ម​)​។​

​បច្ចុប្បន្ន​ជនសង្ស័យ និង​វត្ថុតាង ត្រូវបាន​បញ្ជូនទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕ ល​