ជនសង្ស័យ​៥​នាក់​ត្រូវ​បញ្ជូនទៅ​ក្រសួងមហាផ្ទៃ​វិញ ខណៈ​លោក​ឡាយ​វណ្ណៈ​ត្រូវ​ឃាត់ខ្លួន ពាក់ព័ន្ធ​ឃាតកម្ម​លើ​អ្នកស្រី ចេ​វ សុ​វ​ឌ្ឍ​នា

1391
ចែករម្លែក
  • 1.1K
    Shares

ដោយ​: ឆាយា​នាថ / ភ្នំពេញ​: ក្រោយ​ការសាកសួរ​ពេញ​មួយថ្ងៃ នៅ​ថ្ងៃទី​១ ខែមេសា នេះ លោក សៀង សុខ ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ពុំទាន់​សម្រេច​ចោទប្រកាន់​ជនសង្ស័យ​៥​នាក់នៅឡើយទេ។ក្នុងចំណោមនេះមាន​លោក​ឡាយ ណា​រិ​ទ្ធ ស្នងការរង​នគរបាល​ខេត្តតាកែវ ពាក់ព័ន្ធ​ករណី​ឃាតកម្ម​លើ​ស្ត្រី​ស្រស់ស្អាត​នៅ​ក្រុង​ដូន​កែវ ខេត្តតាកែវ ឈ្មោះ ចេ​វ សុ​វ​ឌ្ឍ​នា។​

​មន្ត្រី​តុលាការ ថ្លែងថា ព្រះរាជអាជ្ញារង សៀង សុខ អាច​សម្រេច​ចោទប្រកាន់​ក្រុម​ជនសង្ស័យ​ទាំងអស់ នៅ​ថ្ងៃទី​២ ខែមេសា ស្អែក​នេះ​។

​ដោយឡែក​លោក ឡាយ វណ្ណៈ ត្រូវបាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ ឃាត់ខ្លួន​ក្នុង​ទឹកដី​ខេត្តតាកែវ ក្រោយ​ពិធី​បញ្ចប់​តំណែង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្តតាកែវ តាម​ដីកា​បញ្ជា​ឱ្យចូល​ខ្លួន​របស់​លោក​សៀង សុខ ព្រះរាជអាជ្ញារង ។

​យោងតាម​ដីកា​បញ្ជា​ឱ្យចូល​ខ្លួន​នេះ លោក​ព្រះរាជអាជ្ញារង សៀង សុខ បញ្ជា​ឱ្យកម្លាំង​មាន​សមត្ថកិច្ច នាំខ្លួន​បុគ្គល ឡាយ វណ្ណៈ អាយុ​៤៥​ឆ្នាំ ជា​មន្ត្រី​ក្រសួងមហាផ្ទៃ និង​ជា​អតីត​អភិបាល​ខេត្តតាកែវ មក​បង្ហាញខ្លួន​នៅ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​នៃ​អគ្គស្នងការ​នគរបាល​ជាតិ ឱ្យបាន​មុន​ថ្ងៃទី​២០ ខែមេសា ឆ្នាំ​២០១៨ ដើម្បី​សាកសួរ​ពី​ដំណើររឿង​ឃាតកម្ម កាលពី​ថ្ងៃទី​២៦ ខែកុម្ភៈ ឆ្នាំ​២០១៨ នៅ​ចំណុច​ផ្ទះជួល ភូមិ​គោក​រកា សង្កាត់​រកា​ក្នុង ក្រុង​ដូន​កែវ ខេត្តតាកែវ​៕L​

ឡានដែលនាំខ្លួនលោកឡាយវណ្ណៈ
#