ជនសង្ស័យ យក​រូប​ទង់ជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ស​សេរ ពាក្យ​ប្រមាថ ថា​(​ឆ្កែ​) ហើយ​បង្ហោះ នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​គ ត្រូវបាន​បញ្ជូនទៅ​សាលាដំបូង​ខេត្តសៀមរាប​ហើយ

298
ចែករម្លែក
  • 3
    Shares

ដោយ​:បាយ័ន/​សៀមរាប​ ៖ នៅ​ព្រឹក​ថ្ងៃទី​២៦​ ខែមីនា​ ឆ្នាំ​២០១៩​នេះ ជនសង្ស័យ ម្ចាស់ Account Facebook ឈ្មោះ «Ong sonAn» ដែល​យក​រូប​ទង់ជាតិ​កម្ពុជា ស​សេរ ពាក្យ​ប្រមាថ ថា​(​ឆ្កែ​) លើ ហើយ​បង្ហោះ នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​គ ត្រូវបាន​បញ្ជូន​ទៅដល់ សាលាដំបូង​ខេត្តសៀមរាបហើយ។​

ជនសង្ស័យ​រូបនេះ​ត្រូវ បាន​កម្លាំង​នគរបាល​ផ្នែក​សន្តិសុខ​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប សហ​ការណ៍​ជាមួយ​កម្លាំង​នគរបាល​ផែន​ការងារ​សន្តិសុខ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប ហៅ​មក​សួរនាំ កាល​ថ្ងៃទី​២៤ ខែមីនា ឆ្នាំ​២០១៩​កន្លងទៅ បន្ទាប់ពី បុគ្គល​រូបនេះ បាន​សរសេរ​ពាក្យ​ប្រមាថ​នៅលើ​ទង់ជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​យកទៅ​បង្ហោះ​ជា​សាធារណៈ​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​គ នាំ​ឲ្យ​មានប្រតិកម្ម និង​រិះគន់​យ៉ាង​កក្រើក​ពី​សំណាក់​មហាជន និង​ប្រជាពលរដ្ឋទូទាំង​ប្រទេស ។​

បន្ទាប់ពី​មានប្រតិកម្ម ជនសង្ស័យ​រូបនេះ បាន​អះអាងថា Account Facebook របស់ខ្លួន ឈ្មោះ «Ong sonAn»​ត្រូវបាន​គេ Hack តែ​អ្វីដែល​សមត្ថកិច្ច​យើង​រកឃើញ​គឺ មិន​ដូច​ការលើកឡើង​របស់​ជនសង្ស័យ រូបនេះ​ឡើយ។​

យោងតាម​ការស្រាវជ្រាវ និង ពាក្យបណ្តឹង របស់​តំណាង​ដើមបណ្តឹង ជនសង្ស័យ និង​សំណុំរឿង ត្រូវបាន នគរបាល​ផែន​សន្តិសុខ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប បញ្ជូនទៅ​តុលាការ ដើម្បី​ចាត់ការតាមនិតិ​វិធី​ច្បាប់៕B/

#